
លោក Anutin បញ្ជាក់ថាប្រទេសថៃនឹងធ្វើប្រជាមតិលើការលុបចោល MOU43 និង MOU44 ជាមួយកម្ពុជាជុំវិញជម្លោះព្រំដែន និងដែនសមុទ្រ។ រដ្ឋាភិបាលថៃកំពុងធ្វើប្រជាមតិស្វែងរកការលើកឡើងរបស់សាធារណជនអំពីការលុបចោល MOU ចំនួនពីជាមួយកម្ពុជា។ នាយករដ្ឋមន្ត្រី Anutin បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងធ្វើប្រជាមតិជាតិ ថាតើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដ៏ចម្រូងចម្រាសចំនួនពីរជាមួយកម្ពុជា ដែលគ្របដណ្តប់លើការទាមទារព្រំដែន និងដែនសមុទ្រ។
លោក Anutin បាននិយាយថា លោកផ្ទាល់ពេញចិត្តចំពោះការលុបចោលកិច្ចព្រមព្រៀងនេះ ពន្លឿនការផ្សព្វផ្សាយឲ្យបានទូលំទូលាយឲ្យ សាធារណៈជន បានយល់ដឹងជាមុនសិន ដើម្បីធានាពីឱ្យការអនុវត្តសិទ្ធិបោះឆ្នោតឲ្យបានត្រឹមត្រូវ និងជៀសវាងការភាន់ច្រឡំ ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ស្តីពីការបោះបង្គោលព្រំដែនគោក (MOU43) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីការទាមទារដែនសមុទ្រត្រួតស៊ីគ្នា (MOU44) ។
ការធ្វើប្រជាមតិស្របគ្នានឹងការសរសេរធម្មនុញ្ញ និងការបោះឆ្នោតលើកក្រោយ ឧបនាយករដ្ឋមន្ត្រី Borwornsak បានបង្ហាញក្នុងអំឡុងពេលជជែកពិភាក្សាអំពីគោលនយោបាយកាលពីថ្ងៃចន្ទនេះថា រដ្ឋាភិបាលគ្រោងនឹងរួមបញ្ចូលការបោះឆ្នោតប្រជាមតិលើ MOUs ជាមួយនឹងការធ្វើប្រជាមតិមួយទៀតស្តីពីការសរសេររដ្ឋធម្មនុញ្ញដែលនឹងធ្វើឡើងស្របពេលការបោះឆ្នោតសកលបន្ទាប់។
លោក Anutin បាននិយាយថា រដ្ឋាភិបាលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ ដើម្បីចាប់ផ្តើមធ្វើយុទ្ធនា ផ្សព្វផ្សាយឲ្យបានយល់ដឹងមុនពេលបោះឆ្នោត។
នាយករដ្ឋមន្ត្រីថៃបានអះអាងថា MOU ទាំងពីរដែលបានចុះហត្ថលេខាជាងពីរទសវត្សរ៍មុន មិនបានរារាំងការប៉ះទង្គិច ឬដោះស្រាយវិវាទនោះទេ។ លោក Anutin ថា“ដោយសារគ្មានកិច្ចព្រមព្រៀងណាមួយអាចសម្រេចបានក្រោម MOU ហេតុអ្វីបានជាយើងគួររក្សាវានៅពេលដែលថៃមិនចំណេញនោះ? ដោយថាប្រសិនបើលទ្ធផលសិក្សាបង្ហាញយ៉ាងច្បាស់ថា MOU នេះមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ ហើយថៃមានគុណសម្បត្តិណាមួយលើកម្ពុជា ថៃនឹងលុបចោល MOUs 43-44 ជាមួយកម្ពុជាភ្លាមដោយខ្លួនឯងៗតែម្ដង ប៉ុន្តែបើថៃទទួលបានផលចំនេញលោកនឹងរក្សាទុក។ លោកបានបញ្ជាក់ថា ខណៈដែលខុទ្ទកាល័យមានសិទ្ធិអំណាចក្នុងការដក MOU ចេញភ្លាមៗ ហើយក៏ពេញចិត្តការចូលរួមពីសាធារណជន។ លោកបានបន្ថែមថា៖ «នេះមិនមែនជាការទទួលខុសត្រូវទេ ប៉ុន្តែជាការគោរពសំឡេងប្រជាជន»។
លោក Anutin បានពន្យល់ថា រដ្ឋាភិបាលនឹងរង់ចាំគណៈកម្មាធិការពិសេសរបស់សភា ដើម្បីបញ្ចប់ការសិក្សាអំពីកិច្ចព្រមព្រៀងរបស់ខ្លួន មុនពេលបន្តធ្វើប្រជាមតិ។ MOU ដោះស្រាយបញ្ហារសើប៖ MOU43 (2000)៖ ការស្ទង់មតិ និងការបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។នេះបើតាមការចេញផ្សាយដោយកាសែតថៃ The nation នាថ្ងៃទី៣០ កញ្ញានេះ។
សូមបញ្ជាក់ថា MOU2000 មានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។
