2025-10-04 14:18
52

វៀតណាម៖ វៀតណាម ជាប្រទេសដែលនាំចេញកាហ្វេធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីល និងបានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ខណៈដែលការនាំចេញកាហ្វេរបស់ប្រទេសនេះបានកើនឡើង 61% ក្នុងរយៈពេលត្រឹមតែប្រាំបួនខែដំបូងនៃឆ្នាំ2025 នេះប៉ុណ្ណោះ ដែលឈានដល់តម្លៃ 6.98 ពាន់លានដុល្លារអាមេរិក (ប្រហែល 226 ពាន់លានដុល្លារ)។ 

ដោយចំនួននេះលើសពីតម្លៃនាំចេញកាហ្វេសរុបសម្រាប់ទាំងមូលនៃឆ្នាំ 2024 និងចំពេលមានការកើនឡើងតម្លៃកាហ្វេសកល រួមទាំងតម្រូវការកើនឡើងពីទីផ្សារអឺរ៉ុបថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី៤ តុលា។

យោងតាម Nikkei Asia ដែលបានដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិចិនបានរាយការណ៍ថា ចាប់ពីខែតុលាឆ្នាំ 2024 ដល់ខែសីហាឆ្នាំ 2025 នេះ តម្លៃនៃការនាំចេញកាហ្វេរបស់វៀតណាមឈានដល់ 7.8 ពាន់លានដុល្លារ។ 

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រហើយដែលការនាំចេញកាហ្វេប្រចាំឆ្នាំរបស់ប្រទេសនេះ បានលើសពីកម្រិតកំណត់រហូតដល់ទៅ 7 ពាន់លានដុល្លារ។

Robusta នៅតែជាពូជកាហ្វេចម្បងរបស់វៀតណាម ដែលមានចំនួនប្រហែល 4.9 ពាន់លានដុល្លារអាមេរិកនៅក្នុងតម្លៃនាំចេញនៅឆ្នាំនេះ។ 

គួរឲ្យដឹងថា តម្លៃកាហ្វេពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីដើមឆ្នាំនេះ មុននឹងមានការធ្លាក់ចុះវិញបន្តិចម្តងៗនៅចន្លោះខែឧសភា និងខែកក្កដា បន្ទាប់មកសន្ទុះនៃតម្លៃក៏បានងើបឡើងវិញម្តងទៀតក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៥ នេះ៕