2025-10-06 16:28
81

រុស្ស៊ី៖   លោក ពូទីន កំពុងអន្ទះសារព្យាយាមរកគ្រប់វិធីសាស្រ្តដើម្បីទប់ស្កាត់រារាំងចំពោះការ សម្រេចចិត្តរបស់សហរដ្ឋអាមេរិក អំពីការផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែនដើម្បីប្រឆាំងរុស្ស៊ី នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសង្រ្គាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

កាលពីថ្ងៃទី5 ខែតុលានេះ លោក Putin លោកបានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយថា ការផ្គត់ផ្គង់មីស៊ីល Tomahawk របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែននឹងបំផ្លាញ "និន្នាការវិជ្ជមានដែលកំពុងកើតមាន" នៅក្នុងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។

របាយការណ៍របស់ វិទ្យាស្ថានស្រាវជ្រាវសង្រ្គាម ( ISW  ) បានបញ្ជាក់ថា "លោក ពូទីន ហាក់ដូចជាកំពុងព្យាយាមវិធីរកសាស្រ្តផ្សេងៗ ក្នុងការគំរាមកំហែងដល់ទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅ និងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក" នេះបើតាម RBC ។

ជាពិសេសដាក់សម្ពាធដល់រដ្ឋបាល Trump ឱ្យចូលរួមក្នុងការចរចារគ្រប់គ្រងអាវុធ ដែលអំណោយផលសម្រាប់ទីក្រុងម៉ូស្គូផ្ទាល់។  រំលឹកថា កាលពីថ្ងៃទី 2 ខែតុលា លោក Putin បានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការលក់មីស៊ីលប្រភេទនេះទៅឱ្យអ៊ុយក្រែន ដោយអះអាងថា កងកម្លាំងអាមេរិកនឹងត្រូវ "ចូលរួមដោយផ្ទាល់" នៅក្នុងការវាយប្រហារដោយមីស៊ីល Tomahawk ។ នៅពេលដែលសហរដ្ឋអាមេរិកកំពុងពិចារណាផ្គត់ផ្គង់មីស៊ីល ATACMS យន្តហោះចម្បាំង F-16 និងរថក្រោះ Abrams ដល់អ៊ុយក្រែន។

បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែន ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឡើងដោយលោកTrump ដោយផ្ទាល់។ មីស៊ីល Tomahawks មានសមត្ថភាពអាចបាញ់បានចម្ងាយ ទៅ២,៥០០ គីឡូម៉ែត្រ ពោលវាអាចបាញ់ទៅដល់ទីក្រុងមូស្គូ និងឆ្ងាយជាងនេះ ដែលមានតម្លៃប៉ាន់ស្មាន១,៣លានដុល្លារអាមេរិក ។

ដោយឡែកយោងតាមប្រភពដែលដកស្រង់ដោយ Reuters បានសម្តែងការងឿងឆ្ងល់អំពីការផ្ទេរមីស៊ីលទាំងនេះ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយបានបន្សល់ទុកនៅចំងល់ជាច្រើន អាចទេបណ្ដាលមកពីស្តុករបស់សហរដ្ឋអាមេរិកមានកម្រិត និងត្រូវបានកំណត់សម្រាប់គោលបំណងផ្សេងទៀត។