2025-10-07 14:19
59

យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅខាងក្រោមស្ពានមិត្តភាពកម្ពុជា-ថៃ ត្រង់ចំណុចច្រកព្រំដែនបានខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា។

តាមការចេញផ្សាយពីកាសែតថៃ The Nation បានឲ្យដឹងថា គេឃើញផ្សែងខ្មៅហុយចេញពីក្រោមស្ពាន ដោយមានក្លិនផ្លាស្ទិចឆេះ និងកាកសំណល់ពាសពេញតំបន់នោះ។

ប្រជាពលរដ្ឋនៅជិតផ្សាររោងក្លឿ និងព្រំប្រទល់បានប្រមូលផ្តុំគ្នាក្នុងការឃ្លាំមើលស្ថានការណ៍បន្ត។ 

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ អាជ្ញាធរថៃរាយការណ៍ថាមិនមានការខូចខាតឬបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ៕