
ថៃ៖ ថៃកំពុងតែយកភូមិព្រៃចាន់ និងភូមិជោគជ័យ ជាចំណាត់ខ្មាំងដាក់សម្ពាធលើកម្ពុជា ឲ្យជម្លៀលពលរដ្ឋខ្មែរចេញពីទឹកដៃរបស់កម្ពុជា ទាំងដែលពលរដ្ឋកម្ពុជាបានរស់នៅតាំងពីយូយាណាស់មកហើយនោះ ប៉ុន្តែត្រូវបានកម្ពុជាបដិសេធមិនយល់ព្រមនោះឡើង ។
កាសែតថៃ The Nation នៅថ្ងៃទី៧ តុលានេះ បានចេញផ្សាយថាលោកនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានព្រមាននិងបញ្ជាក់សារជាថ្មីថាប្រជាពលរដ្ឋកម្ពុជា ត្រូវចាកចេញនិងរុះរើផ្ទះសម្បែងចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រំប្រទល់តំបន់ Ban Nong Chan នៅស្រុក Khok Sung ខេត្តស្រះកែវ នៃប្រទេសថៃជាកំហិត។ លោក Anutin បញ្ជាក់សារជាថ្មីថា ទាំងប្រទេសថៃ និងកម្ពុជា ត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានកំណត់ក្រោមគណៈកម្មាធិការព្រំដែនទូទៅ (GBC) រួមមានចំណុចសំខាន់ៗចំនួន៤គឺ ការដកអាវុធ ការកាត់បន្ថយកងទ័ព ការបង្ក្រាបប្រតិបត្តិការឆបោក និងការគ្រប់គ្រងព្រំដែនឱ្យបានត្រឹមត្រូវ។ លោកបន្ថែមថា៖ តំបន់ណាដែលជាកម្មសិទ្ធិរបស់ថៃ ត្រូវតែទំនេរទាំងអស់ ។
ការសែតថៃដ៏ដែលបានបន្តថា នៅពេលសួរពីការព្រួយបារម្ភអំពីសិទ្ធិមនុស្ស លោក Anutin បានឆ្លើយយ៉ាងមុតមាំថា បញ្ហានេះគឺត្រង់ ពលរដ្ឋថៃត្រូវធ្វើសកម្មភាពដែលត្រឹមត្រូវនិងគោរពច្បាប់ ចំពោះអ្នកដែលទន្ទ្រានទឹកដីថៃត្រូវតែចាកចេញ ប៉ុន្តែប្រសិនបើពួកគេមិនព្រមចាកចេញ នោះនឹងមិនមានការចរចាឡើយ ។
លោកបានព្រមានថា លោកបានផ្ទេរសិទ្ធិអំណាចពេញលេញដល់កងកម្លាំងប្រដាប់អាវុធដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ រាល់កិច្ចពិភាក្សាការទូតកំពុងត្រូវបានចាត់ចែងដោយក្រសួងការបរទេស ខណៈដែលអភិបាលខេត្តស្រះកែវទទួលបន្ទុករដ្ឋបាលមូលដ្ឋាន និងការពារសិទ្ធិ។ ចំពោះលើការពន្យារពេលមិនកំណត់នៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) លោក Anutin បាននិយាយថា មានហេតុផលនៅពីក្រោយនៃការសម្រេចចិត្តនេះ។ លោកមានគម្រោងទៅតំបន់ Ban Nong Chan ប៉ុន្តែលោកមិនបានបញ្ជាក់ថាពេលណានោះទេ គ្រាន់តែនិយាយថាពេលវេលាសមស្របមួយ។ លោកបញ្ជាក់ថាចំពោះកាលបរិច្ឆេទនៃការបណ្ដេញពលរដ្ឋកម្ពុជាចេញភូមិព្រៃចាន់ និងភូមិជោគជ័យ នៅថ្ងៃទី១០ ខែតុលាខាងមុខនេះ អាជ្ញាធរថៃបានធ្វើការរួចហើយតាមគោលការណ៍ដែលបានព្រមព្រៀង។



