ខេត្តកែប ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក អ៊ួង មករា ហៅ អ៊ួង វ៉ឹង អនុប្រធានសមាគម AE MSJ និងជានាយកគ្រប់គ្រងអង្គភាពសារព័ត៌មាន ខេមបូឌាប៉ុស្តិ៍ ព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់ថ្នាក់ដឹកនាំ និងសប្បុរសជន ទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់កុមារី សុខ សុវណ្ណលីតា អាយុ៩ឆ្នាំ មានជីវភាពក្រីក្រខ្វះខាតបច្ចុប្បន្នរស់នៅភូមិអង្កោល ខេត្តកែប កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយជើងទាំងសងខាងពិការមិនអាចដើរបាន កាលពីរកុមារី សុខ សុវណ្ណលីតា អាយុ២ឆ្នាំ នាងមានអាការរៈក្ដៅខ្លួន បន្ទាប់មកក្រុមគ្រួសារបានយកនាងទៅពេទ្យចាក់ថ្នាំក៏បណ្ដាលឲ្យនាងពិការដើរលែងរួចតាំងពីពេលនោះមក ។
បន្ទាប់ពីឃើញការលំបាកខ្វះខាតដូច្នោះ លោក អួង មករា ហៅ វ៉ឹង បានគៀងករអំណោយពីរខាងសប្បុរជន ក្រោមពាក្យស្លោកថា ខ្មែរជួយខ្មែរ និងជួយគ្នាក្នុងគ្រាជួបទុកលំបាក ។ អំណោយដែលយកចែកជូនរួមមាន៖ រទះរុញ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ។ សប្បុរជនដែលបានផ្ដល់ជំនួយឧបត្ថម្ភជាសំភារៈ និងថវិការ ក្នុងស្មារតីសាមគ្គីជួយសង្គ្រោះរួមមាន៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបឧបត្ថម្ភ រទេះរុញ (Wheelchair) ចំនួន០១។ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារត្ន័ ស្នងការដ្ឋាននគរបាលខេត្តកែបឧបត្ថម្ភ អង្ករ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ និងទឹកស៊ីអ៊ីវ ។
- លោកស្រី ជា មួយឆេង $២០
- លោក កុល វ៉ាន់ដា និងភរិយា ៥០,០០០រៀល
- លោក នាក់ សុវណ្ណសាគរ ៤០,០០០ រៀល
- លោក អ៊ឹង កញ្ញារិទ្ធ ១០០,០០០ រៀល
- លោក ងួន ខេន ភ្នាក់ងារអង្គភាពខេមរាប៉ុស្តិ៍ ២០,០០០ រៀល
- លោក ប៉ុន មករា និពន្ធនាយករង អង្គភាពខេមរាប៉ុស្តិ៍ ២០,០០០រៀល។ ថវិកាសរុប បានចំនួន ៣២០,០០០រៀល និងបានដកថវិការសំរាប់ទិញសម្ភារៈសិក្សាឲ្យកុមារីខាងលើ មានដូចជា៖ សៀវភៅ ប៊ិច និងខ្មៅដៃ អស់ទឹកប្រាក់ចំនួន ៣២,០០០ រៀល ៕








