កំពង់ធំ៖ នៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមអ្នកជំនាញការអាដហុក របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) បានធ្វើដំណើរចុះពិនិត្យវឌ្ឍនភាពការងារ នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មុនពេលមានកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គជាផ្លូវការ។
ក្នុងការបះបោរត្រួតពិនិត្យលើកនេះ ក្រុមអ្នកជំនាញបានពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពការងារជួសជុលរួមទាំង ចម្លាក់តោ នៅប្រាង្គ C1 ក្រុមប្រាសាទតោ, គម្រោងជួសជុលប្រាង្គ N19 នៃក្រុមប្រាសាទសំបូរ, និងគម្រោងជួសជុលមណ្ឌបប្រាសាទក្បាលជ្រូក (N20-3)។ ពួកគេក៏បានពិនិត្យផ្លូវវាងថ្មីក្នុងតំបន់ក្រុមប្រាសាទសំបូរ ផងដែរ។
គោលបំណងនៃការងារត្រួតពិនិត្យនេះ គឺដើម្បីសិក្សា និងវាយតម្លៃលើការអនុវត្តការងារ ដែលបានដំណើរការតាមអនុសាសន៍របស់អ្នកជំនាញក្នុងកិច្ចប្រជុំពេលកន្លងមក ហើយធានាឱ្យការអភិរក្សតំបន់បេតិកភណ្ឌ ដំណើរការត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។
សូមបញ្ជាក់ថា ក្រុមអ្នកជំនាញអាដហុកជាទៀងទាត់ នឹងចុះត្រួតពិនិត្យមុនកិច្ចប្រជុំធំរបស់ ICC-Angkor/Sambor Prei Kuk ដែលប្រព្រឹត្តទៅពីរដងក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំនេះ កិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ នឹងធ្វើឡើងនៅថ្ងៃទី ១១-១២ ខែធ្នូ ២០២៥ ក្នុងសណ្ឋាគារ Sofitel Angkor Phokeethra សៀមរាប៕




