2025-12-08 11:12
14

ភ្នំពេញ៖ ក្រសួងអប់រំ កីឡា និងយុវជន បានរាយការណ៍ថា គិតត្រឹមម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចំនួនគ្រឹះស្ថានសិក្សាដែលបានបិទទ្វារការសិក្សាបន្តកើនឡើងដល់ចំនួន ៤២ សាលា នៅតំបន់ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបិទទ្វារសាលារៀននេះ មានមូលហេតុសំខាន់មកពីភាពតានតឹងនៅតាមព្រំដែន និងសកម្មភាពប្រើអាវុធនៅជិតតំបន់សាលារៀន ដើម្បីធានាសុវត្ថិភាពសិស្សនិស្សិត និងមន្រ្តីបុគ្គលិកសិក្សា។

ក្រសួងអប់រំ បានអំពាវនាវដល់គ្រប់គ្រឹះស្ថានសិក្សា នៅតំបន់មានហានិភ័យ ដើម្បីប្រុងប្រយ័ត្ន និងអនុវត្តវិធានសុវត្ថិភាពសមរម្យ រហូតដល់មានការជូនដំណឹងថ្មីពីអាជ្ញាធរ៕