2025-12-08 13:20
14

ឧត្តរមានជ័យ៖    ថ្ងៃទី៨ ខែធ្នូ ២០២៥នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសថា នៅវេលាម៉ោង ១១និង០០ នាទីថ្ងៃត្រង់នេះ មានប្រជាពលរដ្ឋស៊ីវិល ចំនួន ០៣ នាក់ (ស្រី ០១ នាក់) រងគ្រោះដោយការវាយប្រហារពីកម្លាំងយោធាថៃ។ គ្រូពេទ្យនៅតំបន់បានចូលជួយសង្គ្រោះ និងផ្តល់ការព្យាបាលបន្ទាន់ ដើម្បីរក្សាជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ។

ព័ត៌មានបន្ថែមបង្ហាញថា ការវាយប្រហារនេះ បង្កឱ្យមានភាពតានតឹងខ្ពស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងធ្វើឱ្យប្រជាពលរដ្ឋត្រូវចាកចោលទីលំនៅដើម្បីស្វែងរកតំបន់សុវត្ថិភាពបណ្តោះអាសន្ន។

អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំពាវនាវឱ្យកងកម្លាំងទាំងពីរ ប្តេជ្ញារក្សាសន្តិភាព និងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋក្នុងតំបន់៕