ឧត្តមានជ័យ៖ តាមតួលេខបឋមពីរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ០៤ នាក់ បានស្លាប់ និង ចំនួន ០៩ នាក់ រងរបួស ក្នុងករណីការវាយប្រហារដោយកម្លាំងយោធាថៃ ដែលកំពុងកើតឡើងជាបន្តបន្ទាប់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
នៅខេត្តបន្ទាយមានជ័យ ក៏មានការវាយប្រហារដោយគ្រាប់ភ្លើងធំៗ នៅតំបន់ភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ដោយយោធាថៃ បានបើកការបាញ់ប្រហារដោយមិនរើសមុខ ធ្វើឱ្យជនស៊ីវិលមានការភ័យស្លន់ស្លោ និងបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។
អាជ្ញាធរមូលដ្ឋានកំពុងបន្តសមហការគ្នា ដើម្បីជួយសង្គ្រោះ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ខណៈការជម្លៀសប្រជាពលរដ្ឋត្រូវបានអនុវត្តយ៉ាងរហ័សទៅកាន់តំបន់សុវត្ថិភាព គេចចេញពីការវាយប្រហារដ៏ឃោរឃៅនេះ៕





