ថៃ៖ ទាហានថៃនាំគ្នាផឹកស៊ីសប្បាយ ប៉ុន្តែប៉ះចំស្រាកាច ដកកាំភ្លើងបាញ់គ្នារង្គើព្រៃព្រឹក្សារ បណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី៩ និងទី១០ខែមករា ឆ្នាំ២០២៦ នៅកងវរសេនាធំលេខ៣ នៃកងវរសេនាធំអភិវឌ្ឍន៍លេខ២ ក្នុងខេត្តនគររាជសីមា។
បើតាមការចុះផ្សាយព័ត៌មានរបស់ការសែត Thai Enquirer នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បើតាមសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាដំបូង ករណីហិង្សារនិងផ្ទុះអាវុធនេះផ្ដើមចេញពីទាហានដែលទើបចូលថ្មីចំនួន៣នាក់នាក់នាំគ្នាផឹកស្រា ដែលល្មើសបទបញ្ជារបស់អង្គភាព ត្រូវបានគ្រូបង្វឹក NCO ស្ដីបន្ទោសស្រាប់តែពួកគេទាំង៣នាក់មិនពេញចិត្ត ក៏បានឈ្លោះប្រកែក បណ្ដាលឲ្យគ្រូបង្វឹក NCO ម្នាក់ និងទាហានជាន់ខ្ពស់ម្នាក់ទៀត ទ្រាំមិនបានក៏វាយប្រហារទាហានដែលទើបជ្រើសរើសថ្មីទាំងបីនាក់នោះ និងកើតជាអំពើហិង្សាទៅវិញទៅមកផ្ទុះអាវុធត្រហឹងមេឃ បណ្តាលឲ្យពលទាហានម្នាក់ឈ្មោះ Kritanon Phonchanthuek រងរបួសធ្ងន់ធ្ងរ និងបានស្លាប់នៅមន្ទីរពេទ្យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ដោយឡែកទាហានដែលទើបជ្រើសរើសឲ្យចូលបម្រើការងារថ្មី០២ នាក់ផ្សេងទៀត រងរបួសកំពុងស្ថិតក្រោមការត្រួតពិនិត្យ យ៉ាងដិតដល់ពីគ្រូពេទ្យ។
ការស៊ើបអង្កេតបឋមបានរកឃើញថាគ្រូបង្វឹក NCOក៏មានការជាប់ពាក់ព័ន្ធបានផឹកស្រា នេះដែរ មុនឈានដល់ការផ្ទុះពេលកើតហេតុការនេះ ។ កងទ័ពបាននិយាយថាករណីនេះជាការរំលោភវិន័យយោធាយ៉ាងធ្ងន់ធ្ងរ ជាបទល្មើសព្រហ្មទណ្ឌ និងជាការរំលោភដែលមិនអាចទទួលយកបានចំពោះគោលនយោបាយរបស់ខ្លួន ថែមទាំងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កងទ័ពភូមិន្ទថៃ យ៉ាងធ្ងន់ធ្ងរផងដែរ ៕





