2026-01-31 14:01
14

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកើតឡើង នៅផ្សាព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ តាមបណ្តោយផ្លូវជាតិលេខ៤។

ភ្លាមៗក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចេញអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅកាន់លំនៅដ្ឋានជិតខាង។

តាមព័ត៌មានបឋម មិនទាន់មានការបញ្ជាក់អំពីមូលហេតុបណ្ដាលឱ្យកើតអគ្គិភ័យនេះនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងវាយតម្លៃការខូចខាត។
អាជ្ញាធរ អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់អគ្គិសនី និងប្រភពភ្លើងផ្សេងៗ ដើម្បីបង្ការហានិភ័យអគ្គិភ័យ៕