2026-01-31 15:41
15

ភ្នំពេញ៖ លោក ខូយ លឹមហុង ឧបការី នៃអាជ្ញាធរប្រកាសទ្រព្យសម្បត្តិ និងបំណុល (អ.ប.ព.) បានជម្រាបថា ខេត្តចំនួន ២៣ ទទួលបន្ទុកប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ចប់ការប្រកាសរួចរាល់ ១០០% នៅម៉ោង ១១ ព្រឹកនេះ។

ក្នុងចំណោមខេត្តទាំងនេះ មាន ខេត្តចំនួន ៦ ជាប់ព្រំដែនថៃ ដែលមានការប៉ះពាល់ផ្ទាល់ពីសង្គ្រាមព្រំដែន រួមមាន បន្ទាយមានជ័យ, ប៉ៃលិន, ព្រះវិហារ, បាត់ដំបង, ពោធិ៍សាត់ និងកោះកុង។ ខេត្តទាំងនេះបានសហការយ៉ាងល្អជាមួយ អ.ប.ព. ដើម្បីបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមកាលបរិច្ឆេទកំណត់ ឱ្យបានទៀងទាត់។

ខណៈពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសការប្រកាសរួចរាល់ជាបន្តបន្ទាប់ សម្រេចវឌ្ឍនភាពសរុប ៩៩.៣១% ដែលបង្ហាញពីភាពសកម្ម និងការសហការយ៉ាងខ្លាំងរបស់ខេត្តទាំងនេះក្នុងការអនុវត្តវិធានការប្រកាសទ្រព្យសម្បត្តិ និងបំណុល៕