2026-03-02 17:53
2

អ៉ីរ៉ង៖  ស្ថានភាពក្នុងតំបន់បញ្ឍិបូពារ៍ កាន់តែអាក្រក់ទៅ បន្ទាប់ពីសហរដ្ឋអាមេរិច និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសមុនលើអ៊ីរ៉ង បណ្ដាលឲ្យមេដឹកនាំកំពូលអ៊ីរ៉ង លោក Ayatollah Ali Khamenei បានស្លាប់ ធ្វើឲ្យអ៊ីរ៉ងក្រពុលមុខ ពោពេញដោយភ្លើងកំហឹងសង់សឹក ប្រើយន្តហោះគ្មានមនុស្សបើក បាញ់មីស៊ីលផ្លោងស្រោចលើមូលដ្ឋានព័ទរបស់អាមេរិចទាំងអស់  រួមទាំងទីតាំងផ្សេងៗ ដូចជា៖ ប្រទេសបារ៉ែន អេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ 
លើសពីនោះអ៊ីរ៉ង់ បានពង្រីកការសងសឹករបស់ខ្លួន ដោយកំណត់គោលដៅលើមូលដ្ឋានយោធាអង់គ្លេស នៅប្រទេសស៊ីប និងមូលដ្ឋានទ័ពបារាំងក្នុងទីក្រុងអាប៊ូដាប៊ី នៅអារ៉ាប់រួម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ 
ភ្លាមៗនៅមិនទាន់មានការឆ្លើយតបពីបារាំងឡើយ។
កាសែត The Sun បានរាយការណ៍ថា ការវាយប្រហារនេះអាចត្រូវបានបាញ់ចេញពីប្រទេសលីបង់ ប្រសិនបើព័ត៌មាននេះពិតប្រាកដ វាអាចបង្ហាញថា ការវាយប្រហារត្រូវបានរៀបចំដោយ Hezbollah ដែលត្រូវបានគេចាត់ទុកថាជាក្រុមសម្ព័ន្ធជិតស្និទ្ធរបស់អ៊ីរ៉ង់។
នៅពាក់កណ្តាលអធ្រាត្រ មន្ត្រីសន្តិសុខអ៊ីស្រាអែល បានអះអាងថា ក្រុម Hezbollah ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែលផងដែរ។ សកម្មភាពនេះបង្ហាញពីការចូលរួមដោយផ្ទាល់ក្នុងជម្លោះ ខណៈអ៊ីស្រាអែលត្រូវបានរាយការណ៍ថាកំពុងត្រៀមវិធានការសងសឹកយ៉ាងតឹងរ៉ឹងលើគោលដៅនៅក្នុងប្រទេសលីបង់។
 សកម្មភាពនេះត្រូវបានមើលឃើញថាជាការពង្រីកជម្លោះ លើសពីគោលដៅដំបូងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានបង្កើនការព្រួយបារម្ភអំពីការចូលរួមរបស់ណាតូ។
ក្រោយហេតុការណ៍នេះ អាជ្ញាធរបានប្រកាសការគំរាមកំហែងសន្តិសុខ បុគ្គលិកត្រូវបានណែនាំឲ្យជ្រកកោននៅនឹងកន្លែង ស៊ីរ៉ែនត្រូវបានបន្លឺឡើង ខណៈយន្តហោះ Eurofighter Typhoon បានហោះឡើងដើម្បីឆ្លើយតប និងតាមដានស្ថានភាព។
ដោយឡែកប្រទេសអារ៉ាប់រួម (UAE) ក៏រងការវាយប្រហារដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 3 នាក់ស្លាប់ និងជាង 50 នាក់រងរបួស។ អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងឌូបៃត្រូវបានបិទជាបណ្តោះអាសន្ន ខណៈអគារ Burj Khalifa ត្រូវបានជម្លៀសមនុស្សចេញ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខ។ 
ហេតុការណ៍នេះបានបង្កើនភាពតានតឹងក្នុងតំបន់ និងជំរុញការព្រួយបារម្ភថាជម្លោះអាចពង្រីកទៅកាន់វិសាលភាពអន្តរជាតិ។
ខណៈលោក ត្រាំ គម្រាមអ៊ីរ៉ងថា បើនៅតែបន្តបាញ់សង់សឹង សហរដ្ឋអាមេរិច និងអ៊ីស្រាអែល អាមេរិចនិងវាយប្រហារអាក្រក់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានប្រសិនអ៊ីរ៉ងមិនព្រមឈប់។