2023-07-23 02:07
403

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងការពារសន្តិសុខ សហការជាមួយមន្រ្តី គ.ជ.ប បានឃាត់ខ្លួនបន្ទាប់ពីរូបគេបានចូលទៅបោះឆ្នោតរួចមិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ ពោលបែជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យបោះឆ្នោតលេខ ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធីច្បាប៕