2023-09-16 05:09
498

ភ្នំពេញ៖ ស្ថាប័ន MSJ TV CO., LTD. មានលោកបណ្ឌិត ម៉េង សុភ័ណ្ឌ CEO SOPHORN MENG (JACK) បានចុះកិច្ចព្រមព្រៀងអន្តរជាតិ (MOU)  ជាមួយ Shinjeong Comoration Sports Club (CEO lim Ha-Young) ដើម្បីធ្វើសហប្រតិបត្តិការជាដៃគូរលើកិច្ចការងារសំខាន់ៗ ចំនួន០៤ ផ្អែកលើការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរ។ 
    ពិធីចុះហត្ថលេខាលើ MOU រវាង sports Club និង MSJ TV CO; LTD. បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅស្នាក់ការក្រុមហ៊ុន MSJ GROUP ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
    MOU រវាងស្ថាប័នទាំងពីរ គឺលើកកម្ពស់មិត្តភាពតាបរយៈការស្វែងរក និងលើកកម្ពស់កម្រោងសហប្រតិបត្តិការប្រកប ដោយនិរន្តរភាព ដើម្បីជំរុញការអភិរឌ្ឍន៍រួម បង្កើតទំនាក់ទំនងខ្ពស់ផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិ រួមមានដូចខាងក្រោម៖ 
១- ផ្នែកលើទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក អង្គការទាំងពីរជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើស័យវប្បធម៌ សិល្បៈ កីឡា ការអប់រំ ។ល។ តាមរយៈ MSJ TV, Kang Joo Won Music Academy និង The Casting Entertainment នៅកម្ពុជា។ 
២- អង្គការទាំងពីរអាចស្នើរកម្រោងអាជីវកម្ម ទំនាក់ទំនងការភិវឌ្ឍន៍ និងជំរុញសិល្បៈករដែលចង់រៀបចំការប្រគំតន្ត្រីតូច ធំ ព្រឹត្តិការណ៍នានា ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងសិល្បករ និងសិល្បករ វប្បធម៌ និងការផ្សាយដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ហើយបន្តដំណើរការទាំងនេះក្រោមកិច្ចព្រមព្រៀងទៅវិញទៅមកជាដៃគូរ។ 
៣- អង្គការទាំងពីរអាចបង្ហាញពីការចង់ផ្លាស់ប្តូរ ឬក្នុងការកែប្រែកិច្ចព្រមព្រៀងនេះ នៅពេលណាក៏បាន និង ប៉ុន្តែត្រូវបានកែសម្រួលតាមរយះការប្រជុំពិគ្រោះយោបល់រវាងភាគីទាំងពីរ។ 
៤- ដើម្បីធានាការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព និងការអនុវត្តដោយរលូន នៃគម្រោងសហប្រតិបត្តិការខាងលើភាគីទាំងពីរនឹងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នា ហើយប្រសិនបើចាំបាច់ត្រូវបញ្ចប់ នឹងជំរុញកិច្ចព្រមព្រៀងជាក់លាក់អាជីវកម្មដាច់ដោយឡែកផ្សេងទៀត។ 
   កិច្ចព្រមព្រៀងរវាង Shinjeong Sports Club និង MSJ TV របស់កម្ពុជាត្រូវចុះហត្ថលេខាដោយតំណាងស្ថាប័នទាំងពីរសម្រាប់ការផ្លាស់ប្ដូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមានពីរច្បាប់ជាភាសាកូរ៉េ និងភាសាអង់គ្លេស ហើយច្បាប់ចម្លងមួយទៀតត្រូវបានរក្សាទុក។ 
    លោកបណ្ឌិត ម៉េង សុភ័ណ្ឌ CEO MSJ TV CO; LTD. និងជាប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក AE MSJ បានបញ្ជាក់ថា «ការចុះកិច្ចព្រមព្រៀងយោបយល់គ្នានេះ គឺផ្តោតលើកិច្ចការងារសំខាន់ច្រើនរបស់ស្ថាប័នរបស់លោកជាមួយស្ថាប័ន Shinjeong Comoration Sports Club (CEO lim Ha-Young) តាមរយៈ MSJ TV, Kang Joo Won Music Academy និង The Casting Entertainment នៅកម្ពុជា ជាពិសេសលើស័យវប្បធម៌ សិល្បៈ កីឡា ការអប់រំ តែម្តង»៕