2023-09-19 08:09
258

អ៊ុយក្រែន៖ លោកប្រធានាធិបតី ZELENSKYY និងប្រពន្ធរបស់គាត់មកដល់ធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងបានប្រកាសអំពីការចូលរួមរបស់លោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំទ្វេភាគីផ្សេងៗទៀត ជាពិសេសជាមួយថ្នាក់នាំកំពូលៗរបស់សហរដ្ឋអាមេរិកតែម្តង។ នេះយោងតាមបង្ហោះ របស់លោក Zelenskyy នៅលើប្រព័ន្ធ Telegram របស់លោកនៅថ្ងៃច័ន្ទ ទី១៩ ខែកញ្ញានេះ។ 

លោកប្រធានាធិបតី Zelenskyy បាននិយាយថា « លោកកំពុងនៅទីក្រុងញូវយ៉ក និងធ្វើដំណើរទៅសួរសុខទុក្ខទាហានអ៊ុយក្រែន ដែលកំពុងទទួលការព្យាបាល និងស្តារនីតិសម្បទា នៅសហរដ្ឋអាមេរិក។ លោក Zelenskyy ក៏បានប្រកាសអំពីការចូលរួមរបស់លោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុមប្រឹក្សាសន្តិសុខ និងកិច្ចប្រជុំទ្វេភាគីផងដែរ»។ 

ជាពិសេស លោក Zelenskyy គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំនៃសភា និងគណបក្សនានានៃសភា ជាមួយនឹងថ្នាក់ដឹកនាំយោធា និងធុរកិច្ចអាមេរិក អ្នកសារព័ត៌មាន និងសហគមន៍។ 

ណភាពទឹកដីនៃរដ្ឋ គឺជាគោលការណ៍សំខាន់នៃឯកសារអន្តរជាតិជាមូលដ្ឋានទាំងអស់ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិហើយយើងត្រូវតែប្រគល់កម្លាំងពេញលេញរបស់ខ្លួនដែលត្រូវបានបំផ្លាញដោយការឈ្លានពានរបស់រុស្ស៊ី និងបង្កើនសមត្ថភាពរបស់អង្គការសហប្រជាជាតិ ក្នុងការបញ្ឈប់ និងទប់ស្កាត់ការឈ្លានពានមកលើអ៊ុយក្រែននឹងធ្វើសំណើច្បាស់លាស់លើបញ្ហានេះដល់សមាជិកអង្គការសហប្រជាជាតិ»។ 

តាមការគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញាខាងមុខនេះ លោកប្រធានាធិបតី Volodymyr Zelenskyy នឹងជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់នៅក្នុងសភា និងថ្លែងសុន្ទរកថា ហើយបន្ទាប់មកជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Ukrainska Pravda៕