2023-11-08 17:36
610

ព្រៃវែង៖ នៅថ្ងៃទី ០៨ ខែវិច្ជិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានទទួលរថយន្តក្រុងចំនួន ១០ គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប សម្រាប់យកទៅប្រើប្រាស់ ជាប្រយោជរួម របស់ខេត្ត។ ដែលពិធីនេះធ្វើនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ 

ក្នុងឱកាសនៃការប្រគល់ទទួលរថយន្តក្រុងនោះផងដែរលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែលបានផ្ដល់រថយន្តទាំងអស់នេះសម្រាប់រដ្ឋបាលខេត្តព្រៃវែងក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ខេត្ត។ 

លោក អភិបាលរងខេត្ត ក៏បានមានប្រសាសន៍លើកឡើងថា ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ម្ចាស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែលបាន ជំនួយជារថយន្តក្រុង បើគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ មករដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាខេត្តផ្សេងៗ ទៀត នៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនធ្វេដងបន្ថែមទៀត។ 

សូមបញ្ជាក់ថា៖ រថយន្តក្រុងដែលជាអំកណាយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុបបានផ្តល់ជូនដល់រដ្ឋបាលខេត្ត ព្រៃវែងបានចំនួន ១ លើករួចមកហើយ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០ គ្រឿង៕