ភ្នំពេញ: ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បុរសម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងពេលមេឃកំពុងភ្លៀងហើយគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរអស់មួយកង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកCRVមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AD-7837បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងពេលមេឃកំពង់ភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តត្រូវបានបើកគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរបាំងថ្មខ្ទាតចេញពីជួរអស់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕