2023-11-10 10:11
383

ភ្នំពេញ ៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្តីពីការបាត់ស្លាកលេខរថយន្តនោះ លោកវេរសេនីយឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ផល មេសា អោយដឹកនាំជំនាញ ចុះស្រាវជ្រាវ ជាលទ្ធផលកម្លាំងឃាត់ខ្លួន ជនសង្ស័យ៣នាក់ នៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ ក្រុម១ ភូមិទួលគោក សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០២ និង០០នាទី។  លោកវរសេនីយ៍ទោ ផល មេសា អធិការរង បានអោយដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ៖

១/ជនសង្ស័យឈ្មោះ គៀង ចៅសំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

២/ជនសង្ស័យឈ្មោះ សុខ វណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

៣/ជនសង្ស័យឈ្មោះ ឌីន ប៉ូលី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

លោកវរសេនីយ៍ទោ បានបញ្ជាក់ថា កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ -សោខ្សៀរលេខ៨ចំនួន០១ដើម -ដែកសំប៉ែតកែច្នៃចុងស្រួចចំនួន០៤ដើម -សរសៃលួសកែច្នៃចំនួន០១ដើម -និងផ្លាកលេខរថយន្តចំនួន០២សន្លឹក ភ្នំពេញ 2AU2068 ។ ផ្នែកជំនាញធ្វើការស្រាវជ្រាវក្រោយពីបានទទួលពាក្យបណ្តឹង ឃាត់ខ្លួននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កសាងនីតិវិធីចាត់ការតាមច្បាប់ ៕