(កំពត) នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផ្លូវក្រាលកៅស៊ូតភ្ជាប់ពីផ្លូវជាតិលេខ ៣៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានប្រវែង ៦៤០០ម៉ែត្រ ត្រូវបានស្ថាបនាជិតរួចរាល់ទៅតំបន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា ភ្នំកូនសត្វ ស្ថិតនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
ប្រជាពលរដ្ឋដែលនៅតាមបណ្ដោយផ្លូវនេះមានប្រមាណជិត ២ម៉ឺននាក់ បានច្រេកអរសប្បាយចិត្តរីករាយយ៉ាងខ្លាំង ព្រោះធ្វើឲ្យពួកគាត់ ងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនទៅមកកសិផលនិងនាយជ្រួលដល់ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានទៅលម្ហែលេងកម្សាន្តនៅតំបន់ទំនប់ប្រទាក់ក្រឡាសម្បូដោយចំការម្រេច នៅជុំវិញទំនប់ប្រទាក់ក្រឡានៃភ្នំកូនសត្វមួយនេះ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមតំបន់ទេសចរណ៍ផ្សេងៗទៀតក្នុងខេត្តកំពត ក៏ដូចជាបច្ចុប្បន្ននេះដែលន្លែងនេះ មានភ្ញៀវទេសចរណ៍ជាតិ នឹងភ្ញៀវទេសចរណ៍អន្តរជាតិ តែងតែមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា និងរមណីយដ្ឋានចំការម្រេចនានា នៅតាមជួរជើងភ្នំយ៉ាងច្រើនផងដែរ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ ដែលកំពុងស្ថាបនាជិតរួចរាល់ បានបញ្ជាក់ឲ្យដឹងថា កាលពីមុនផ្លូវមួយខ្សែនេះមិនទាន់ធ្វើការសាងសង់ គឺការធ្វើដំណើរ ក៏ដូចជាដឹកកសិផលឆ្លងកាត់ទៅទីផ្សារឫឆ្លងកាត់ មានការលំបាកជាខ្លាំងព្រោះផ្លូវមួយខ្សែរនេះពីមុនមានកន្លែងខ្លះតូចចង្អៀត ហើយមានក្រឡុកទៀតផង ដែលធ្វើឲ្យមានការពិបាកធ្វើដំណើរ ជាពិសេសនោះ គឺភ្ញៀវទេសចរដែលមានចិត្ត ទៅដើរលេងកម្សាន្តនៅទំនប់ប្រទាក់ក្រឡាឬភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅតំបន់ចំការម្រេចនៅជុំវិញតំបន់នោះក្នុងការធ្វើដំណើរក៍លំបាកផងដែរ។
នៅពេលថ្មីនេះលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានប្រាប់ឱ្យដឹងថាផ្លូវដែលកំពុងស្ថាបនានេះបានធ្វើឆ្លងកាត់ភូមិចំនួន៥ និងឃុំចំនួន២ និងស្រុកទឹកឈូតែមួយ។
ជាមួយគ្នានោះប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានប្រាប់ឲ្យដឹងដែរថាការសាងសង់ស្ថាបនាជាប្រភេទផ្លូវកៅស៊ូ ២ជាន់(DBST) ចាប់ផ្ដើមសាងសង់ ក្នុងឆ្នាំ២០២២ គ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៤ ការចំណាយថវិកាសាងសង់ ជាហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ(EDCF)ផ្លូវមួយខ្សែរនេះបានស្ថាបនាសម្រេចបានជាលទ្ធផល ប្រមាណជាង ៧០ ភាគរយៈ។
លោកប្រធានមន្ទីរ បន្តថាផ្លូវមួយនេះមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះ ផ្ទាល់មានចំនួន ១៩២៤៩ នាក់។
ដោយឡែក ភ្ញៀវជាតិ និងអន្តរជាតិ ក្រោយពីផ្លូវនេះបានធ្វើស្ថាបនារួចរាល់ ១ ជាស្ថាពរហើយនោះ ការធ្វើដំណើររបស់ពួកគាត់ជាភ្ញៀវ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តលេង នៅទំនប់ប្រទាក់ក្រឡា និងរមណីយដ្ឋានធម្មជាតិផ្សេងៗទៀត ជាពិសេសចំការម្រេចជាដើម។
ទន្ទឹមនេះលោក ហ៊រ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតបានអំពាវនាវសំណូមពរ ដល់ពលរដ្ឋ និងអាជ្ញាធរ អ្នកពាក់ព័ន្ធសូមមេត្តាជួយសហការគ្នាថែរក្សា និងពិនិត្យមើលបណ្ដារថយន្ត ដែលដឹកជញ្ជូនលើសទម្ងន់ដែលបណ្ដាលធ្វើឲ្យផ្លូវរហ័សឆាប់មានការខូចខាតជាបន្តបន្ទាប់។
អាជ្ញាធរបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមសង់ខាងដងផ្លូវកុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និងកុំឱ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវនេះ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននិងប្រើប្រាស់ផ្លូវនេះហើយសូមជួយថែរក្សានិងការពារ ឱ្យបានស្ថិតស្ថេរ គង់វង្ស បានយូរអង្វែងព្រោះជាទ្រព្យសម្បត្តិ ដ៏មហាសាលនៅក្នុងសហគមន៍របស់ខ្លួនទាំងអស់គ្នា។
ជាមួយគ្នានោះដែ លោកអុឹម ច័ន្ចសោធនអភិបាលស្រុកទឹកឈូ សំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ សូមជួយលើគម្រោង ការរៀបចំផ្លូវបេតុង និងកៅស៊ូ ១ខ្សែទៀត គឺផ្លូវលេខ១៣៩ បានតភ្ជាប់ពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៣៣ កាត់តាមសាលាស្រុកទឹកឈូ ពីព្រោះផ្លូវមួយខ្សែនេះ មានការរង់ចាំជួសជុលជាយូរមកហើយនោះ ពិព្រោះផ្លូវនេះគឺជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ ដែលប្រជាពលរដ្ឋត្រូវការជាដ៍ចាំបាច់ថែកន្លងមក ផ្លូវនេះយើងបានលើកពេលរហូត តាំងពីមុនបោះឆ្នោត មកដល់ក្រោយការបោះឆ្នោត ឆ្នាំ២០២៣នេះ។
នាពេលថ្មីនេះ លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា តំបន់ទំនប់ប្រទាក់ក្រឡានៃភ្នំកូនសត្វ និងបណ្ដារមណីយដ្ឋានធម្មជាតិនានា ជាពិសេសចំការម្រេចខាងលើ គឺជាតំបន់មួយដ៏ទាក់ទាញ ហើយនៅទីនោះមានទេសភាពល្អៗពាត់ជុំវិញតំបន់អាងទំនប់ប្រទាក់ក្រឡានៅតាមជួរភ្នំ ធម្មជាតិដ៏ស្រស់ស្អាត ជាតំបន់កសិក ទេសចរ ដែលភ្ញៀវជាច្រើនបានទៅទទួលសេវាកម្មនៅទីនោះ ហើយកន្លងមកមានសេវាកម្មជាច្រើន ដែលមានផលិតផលលក់ ទិញ និងកែច្នៃផលិតផលម្រេចនៅក្នុងចំការម្រេចនានា នៅទីនោះមានទីតាំងដ៏ល្អ សម្រាប់អាហារដ្ឋានការលក់ភេសជ្ជៈ និងសម្ភារៈផ្សេងៗជាដើមផងដែ។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានចូលរួមគាំទ្រទៅលេង កម្សាន្តលម្ហែស្វែងយល់អំពីការផលិតផល ដល់ល្អឯករបស់ខេត្តកំពត។(សឹង រ៉ាត់)