2023-11-24 09:49
492

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងផ្តល់ម៉ូតូថ្មីម្នាក់ ០១គ្រឿង ជូនដល់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុបដែលជាប់បាននិទេស A ចំនូន ១៧នាក់ ទូទាំងខេត្តកំពង់ស្ពឺ។ 

អភិបាលខេត្តកំពង់ស្ពឺ បានអះអាងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខណៈពេលលោកបានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង៖ ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺ។  

ក្នុងកាសនោះដើម្បីជាការលើកទឹកចិត្ត លោក វ៉ី សំណាង ក៏បានផ្ដល់រង្វាន់ម៉ូតូថ្មី ម្នាក់ ០១គ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺផងដែរ៕