ក្រចេះ៖ ទណ្ឌិតចំនួន ២៧នាក់ ស្រី ០១នាក់ ដែលកំពុងឃុំក្នុងពន្ធនាគារខេត្តក្រចេះ ត្រូវបន្ថយរយៈពេលរងទោស ០៣ខែ ចំនួន ២៣នាក់ ស្រ្តី ០១នាក់, បន្ថយរយៈពេលរងទោស ០៦ខែ ចំនួន ០៤នាក់ បុរស ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនេះ។
លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចាត់តាំងលោកព្រះរាជអាជ្ញារង កៀង សុន្ទរោ ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិត ចំនួន ២៧នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តក្រចេះ និងមានចូលរួមជាមួយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ដួង វុទ្ធី ប្រធានពន្ធនាគារខេត្ត លោកអនុប្រធានពន្ធនាគារ លោកប្រធានការិយាល័យ និងលោកប្រធានផ្នែកគោលនយោបាយបន្ធូរបន្ថយទោស និងលើកលែងទោស។
លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចំនួន ២៧នាក់ ស្រ្តី ០១នាក់ ដោយក្នុងនោះ រួមមាន៖ ការបន្ថយរយៈពេលរងទោស ០៣ខែ ចំនួន ២៣នាក់ ស្រ្តី ០១នាក់ បន្ថយរយៈពេលរងទោស ០៦ខែចំនួន ០៤នាក់ បុរស៕