ត្បូងឃ្មុំ៖ ពិតជារឿងគួរឲ្យចិត្ត បុរសពិការភាពគថ្លង់ម្នាក់ ព្រោះខឹងសុំលុយម្ដាយដើម្បីទិញសម្លៀកបំពាក់ថ្មីមិនបានក៏កើតកំហឹងខឹងស្ទុះទៅទាញកាំបិតខ្វែវមកកាប់បំផ្លិចបំផ្លាញរបស់ទ្រព្យបណ្ដាលឱ្យខូចខាត និងកាប់ឪពុកបណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម្មបំផុត។
បុរសជាឃាតករតិរិច្ឆានលើដៃកាប់ឪពុកបង្កើតស្លាប់មានឈ្មោះ រុន រិត អាយុ ៣៥ឆ្នាំ ជាមនុស្សគថ្លង់ពីកំណើតបានធ្វើកាយវិកាសុំលុយពីម្ដាយទិញខោអាវថ្មី ប៉ុន្តែម្ដាយឱ្យលុយ ចំនួន ១៥ ០០០រៀល តិចពេកមិនទទួលយកក៏កើតមានកំហឹងឈានដល់កើតអំពើឃាតកម្មតែម្តង។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ០៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុច ភូមិប្រាសាទ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
នគរបាលបានឲ្យដឹងថា ជនរងមានឈ្មោះ សឿន រុណ អាយុ ៥៧ឆ្នាំ ត្រូវជាឪពុកបានចូលទៅឃាត់កូនពេលមានជម្លោះកូនប្រុសតិរិច្ឆានទាញកាំបិតខ្វែវកាប់.កឪពុកបណ្ដាលឲ្យស្លាប់ភ្លាមៗ។
តាមសាក្សីបានឲ្យដឹងថា មុនពេកកើតហេតុកូនប្រុសដៃឆៅបានសុំលុយម្តាយដើម្បីទិញសម្លៀកបំពាក់ថ្មី ប៉ុន្តែម្តាយគ្មានលុយគ្រប់ឲ្យត្រឹមតែ ១៥ ០០០រៀល ខណៈនោះកូនប្រុសកើតចិត្តខឹងទាញកាំបិតខ្វាវវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយឪពុកចូលទៅឃាត់ត្រូវកូនកាប់ប្រហារតែម្តង។
បច្ចុប្បន្នឃាតករសម្លាប់ឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕