2023-11-30 12:11
854

ភ្នំពេញ៖ នាឱកាសបុណ្យឆ្លងឆ្នាំសកល (២០២៣-២០២៤) ឆាប់ៗខាងមុខនេះនឹងមានព្រឹត្តិការណ៍ប្រគុំតន្ត្រី K-POP ដ៏អស្ចារ្យប្រចាំឆ្នាំក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមសម្តែងដោយក្រុមតារាចម្រៀងវ័យក្មេងស្រស់ស្អាតល្បីៗមកពីប្រទេសកូរ៉េ រួមជាមួយតារាល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសមិត្តៗយុវជ័យកុំភ្លេចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានកុះករនៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកឆាប់ៗនេះ។

សម្រាប់ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៍អស្ចារ្យនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមសម្តែងដោយតារា K-POP  ក្រុម X:IN Ferry Blue និង DJ Annah ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា៖ កញ្ញា ពេជ្រ សោភា, លោក ទេព ពិសិដ្ឋ,និងក្រុមរក្សា ព្រមទាំងតារាជាច្រើនរូបទៀត។

បងប្អូនប្រជាពលរដ្ឋអាចចូលរួមរកទិញសំបុត្រចូលរួមទស្សនារាំកម្សាន្តលេងសប្បាយរីករាយតាមរយៈ Live by Wonder pass ដែលនឹងចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃទី០៨ ខែធ្នូ  រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសមិត្តៗយុវវ័យកុំភ្លេចចូលរួមហ៊ោសប្បាយ និងរាប់ថយក្រោយនារាត្រីឆ្លងឆ្នាំសកល២០២៣ឆ្លងចូលឆ្នាំ២០២៤ ស្ថិតនៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង ១៦:៣០នាទីយប់រហូតតទៅ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី K-POP ដ៏អស្ចារ្យនេះ នាំមកជូនដោយក្រុម MSJ TV GROUP។   

ក្រុម តារាចម្រៀងស្រី X:IN 

DJ Annah 

ក្រុម តារាចម្រៀងស្រី Ferry Blue