អ្នកស្រី កែម ស្រីរឿន ជាម្ចាស់ហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅត្រង់ចំណុចឆ្នេរព្រែកត្រែង ក្រុម១ ភូមិទំនប់រលក សង្កាត់១ ខេត្ត/ក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ លោក រីណា ជាមេការម៉ៅទិញលក់កាប់ដើមកាស្យា និងកូនចៅ មានគ្នា7នាក់ បានមកផឹកស៊ីជំពាក់នៅហាងរបស់គាត់ចំនួន11លើក សរុបជាទឹកប្រាក់ដែលជំពាក់ 4,744,500៛ ( បួនលានប្រាំពីរសែនបួនម៉ឺនបួនពាន់ប្រាំរយរៀល) ។
អ្នកស្រី កែម ស្រីរឿន បានលើកឡើងថា ក្នុងគំឡុងពេលហូបចុក លោក រីណា នឹង បក្សពួកមិនដែលមានលុយឱ្យគ្រប់ម្ដងណាទេ។
ហើយមូលហេតុដែលលោក ស្រីរឿន ព្រមឲ្យលោក រីណា ជំពាក់នោះ ព្រោះលោករីណាថា គេមិនទាន់បង្វិលលុយអោយពួគគាត់ដែរ។
ណាមួយកន្លែងលោក រីណា ទទួលម៉ៅកាត់ដើមអាកាសចាក៏នៅជិតខាងខារ៉ាអូខេលោកស្រីដែរ។
អ្វីដែលអ្នកស្រីជឿស្លុងទុកចិត្តខ្លាំងនោះគឺលោក រីណា មានតួនាទីជាមន្ត្រីយោធា និងជាអ្នកម៉ៅការកាប់ឈើដើមអាកាសចា គិតថាលោកមិនលក់មុខមាត់លុយតិចតួចប៉ុណ្ណេះទេ។ តែដឹងអីលោកបែរជាមានគំនិតបន្លំបោកប្រាស់ពួកគាត់បែបនេះទៅវិញ។
អ្នកស្រី កែម សារឿន ជាថៅកែហាងខារ៉ាអូខេ ក្រោយពីរង់ចាំអស់រយៈពេល ៤ខែ ដែលលោករីណា លេសគេចមិនសងនោះ បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍សង្កាត់លេខ១ នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ 2023 នឹងបានស្នើសុំឱ្យអង្គភាពសារព័ត៌មានជួយចុះផ្សាយរកយុត្តិធម៌ជូនអ្នកស្រីផង។គ្មានប្រាប់ថាអត់ទេ ផឹកហើយគាត់បាញ់ខ្លះ ជំពាក់ខ្លះ គាត់ថាគាត់ឈើចេញហើយ គាត់យកមកឲ្យ ហើយមួយណាខ្ញុំមិនសូវស្គាល់ដែរ តែគេដោយសារគេថាស្គាល់ប៉ូលីសហើយបានស្គាល់មួយអ្នករាប់អានខ្ញុំ គេធានាចឹងទៅ ក៏ខ្ញុំមិនប្រុងឲ្យជំពាក់ម្លឹងៗទេ ហើយក៏ប្រាប់ហើយៗ ថាឈប់ជំពាក់ហើយ ក៏គាត់នៅតែមកផឹក។ ជុំវិញរឿងរ៉ាវខាងលើនេះ សហការីទូរទស្សន៍ msj tv យើងបានទាក់ទង ទៅលោក រីណា ជាមន្ត្រីយោធា និងជាមេការទិញលក់ដើមអាកាសចា សុំបទសម្ភាសន៍កាលពីថ្ងៃទី២៥ ខែ វិច្ឆិកាឆ្នាំ២០២៣ ដោយលោកបានលើកឡើងថា ចាំលោកទាក់ទងមកវិញពេលល្ងាច តែមកដល់ពេលនេះ អស់រយះពេលជិត ១អាទិត្យហើយ មិនឃើញលោកទាក់ទងបកស្រាយបំភ្លឺរឿងនេះទេ ។ហើយនៅថ្ងៃទី1 ខែធ្នូឆ្នាំ 2023នេះ សហការីយើងក៏បានព្យាយាមទាក់ទងទៅលោកដែរពេលខលចូលគ្មានអ្នកលើកទូរសព្ទ។ ចំរួចដៃខ្ញុំទាក់ទងទៅបង បងឯងស្តាប់ខ្ញុំការងារនិងខ្ញុំប្រាប់បងស្រួលចាំខ្ញុំតេទៅបងវិញភ្លាមៗ កុំទាន់ធ្វើអីរញ៉េរញ៉ៃ កុំទាន់ធ្វើអី ព្រោះការងារនេះវែងឆ្ងាយ សំខាន់បងឯងស្តាប់ខ្ញុំសិន ការងារនេះត្រូវបញ្ជាក់ជាមួយបងចឹងហាស៎ បញ្ហាវែងឆ្ងាយចឹងហាស៎ រឿងនេះខ្ញុំពិបាកយាយហាស៎ ចាំខ្ញុំចប់ប្រជុំចប់ការងារ ចាំខ្ញុំទាក់ទងទៅបង ចាំយាយការងារនិងមួយបងសម្រេច ល្ងាច៥កន្លះទៅ៦អី ហើយព័ត៌មានចាំខ្ញុំ ហើយបងប្អូនយើងចាំស្តាប់ខ្ញុំសិន រឿងនេះមិនមែនជារឿងជំពាក់បំណុលអីទេ រឿងនេះយាយទៅវាពិបាកយាយហាស៎។ បើទោះបីមានការសន្យាថានឹងដោះស្រាយជាច្រើនដងក្ដី រហូតមកដល់ពេលនេះលោក រីណា នៅតែបន្តគេចវេសដ៏ដែល ដោយលេខរបស់លោក គឺខលលចូលជាច្រើនដងតែគ្មានអ្នកលើក ហើយឆាតទៅលោកក៏មិនចូលមើល។