2023-12-07 13:06
403

ខេត្តរតនគិរី៖  នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៣ រដ្ឋបាលខេត្តរតនគិរីបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តជាច្រើនរូបទៀត។ 

កិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនេះ ក៏បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត សេចក្តីព្រាងសកម្មភាពនិងថវិកាឆ្នាំ២០២៤របស់គ.ក.ស.ក ខេត្ត នៅក្នុងឱកាសនេះឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តរលើកកម្ពស់ តួនាទីភារកិច្ច  ក្នុងការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរដ្ឋបាលខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្តដែលបានអនុវត្តតួនាទីភារៈកិច្ចកន្លងមក ក្នងនោះដែរបានណែនាំដល់ កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពជាពិសេសបន្តល្បាតទាំងថ្ងៃ ទាំងយប់ ដើមរក្សាសន្តិសុខ សណ្តាប់និងសុវត្ថភាពជូនប្រជាពលរដ្ឋ  ជាពិសេសបង្ការទប់ស្កាត់ ការលក់ដូ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានភូម ឃុំ របស់ខ្លួន៕