ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់របស់ចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩និង២០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៤ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមជម្រាបជូនថា ការចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៣៨ តព្រ ចុះថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៥របស់លោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ០១ ករណី ដែលក្នុងនោះសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទបានចំនួន ០១នាក់ឈ្មោះ ម៉ាន ម៉ា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅចំណុចក្រុមទី១០ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិ យាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕