2023-12-20 03:12
228

ភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងខណៈបើកបម្រុងចូលចាក់ប្រេងបានជាន់លូផុងក្រឡាប់ផ្ងារជើងច្រងាងៗ តែសំណាងដែរដែលមិនមានអ្នករងរបួស។ 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៣ នៅចំណុចច្រកចូលសាលាពេទ្យ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាក់លេខចង្កូតស្តាំ PP 3380 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុបានបត់ស្តាំបំណងចូលចាក់ប្រេងស្រាប់តែជាន់គម្របលូផុងបណ្តាលឱ្យក្រឡាប់ផ្ងារជើងតែសំណាងល្អមិនមានមនុស្សរងរបួស។ 

ក្រោយកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕