ភ្នំពេញ៖ បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមកុំប៉ះពាក់បញ្ហាគ្រឿងញៀនឲ្យសោះ ក្នុងករណីរកឃើញមានការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗដោយគ្មានយោបយល់ឡើយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវគោលការណ៍តឹងរឹងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អ ស្អាតស្អំ គ្មានពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ»។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា «អញ្ចឹងត្រូវចេញគោលការណ៍ បទបញ្ជារបស់ ក្រសួងមហាផ្ទៃ, ក្រសួងការពារ កងកម្លាំងប្រដាប់អាវុធទាំងអស់ អគ្គស្នងការនគរបាលជាតិ មន្ដ្រីដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្តង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រំឭកថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរួចហើយថា «មន្ត្រីនគរបាលណា ដែលធ្វើតេស្តរកឃើញគ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ ដោយឡែកសម្រាប់ក្នុងក្របខណ្ឌកងទ័ព ក៏មានការអនុវត្តបណ្តេញទាហានណា ដែលរកឃើញសារធាតុផងដែរ»៕