2023-12-26 06:12
375

ភ្នំពេញ៖ ពិតជាអស្ចារ្យមែន! ពិតជាកក្រើកពហុកីឡដ្ឋានជាតិអូឡាំពិក! ជាមួយការរាំកម្សាន្តសប្បាយ និងហូរកញ្រ្ជាវ ដើម្បីរាប់ថយក្រោយស្វាគមន៍ការឆ្លងឆ្នាំសាកាល២០២៤ ជាមួយការប្រគុំតន្ត្រីខ្នាតយក្ស K-POP Concert countdown 2024 ខាងមុខនេះ អមដោយការបាញ់កាំជ្រួច មានការចូលរួមច្រៀង និងសម្តែងដោយតារាល្បីៗ មកពីប្រទេសកូរ៉េ និងប្រចាំព្រះរាជណាចក្រកម្ពុជា ជាច្រើនរូបផងដែរ។ 

 កម្មវិធីប្រគុំតន្ត្រីនេះ រៀបចំឡើងនៅថ្ងៃទី៣១ ខែធ្នូ ២០២៣ ខាងមុខនេះ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនា រាំកម្សាន្ត ការតាំងលក់ផលិតផលផ្សេងៗ ជាពិសេសការប្រគុំតន្ត្រីខ្នាតយក្ស K-POP Concert countdown 2024 កម្ពុជា-កូរ៉េ និងរាប់ថយក្រោយទាំងអស់គ្នាដើម្បីស្វាគមន៍ឆ្នាំសកល២០២៤។ 

 ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី K-POP ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ២០២៤ ខាងមុខនេះ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលនាំមកដោយ MSJ TV  និងដៃគូរសហការ និងមានការចូលរួមសម្តែងដោយក្រុមតារាចម្រៀងវ័យក្មេងស្រស់ស្អាតល្បីៗមកពីប្រទេសកូរ៉េ រួមជាមួយតារាល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសមិត្តៗយុវជ័យកុំភ្លេចូលរួមកម្សាន្តសប្បាយរីករាយ និងរាប់ថយក្រោយទាំងអស់គ្នាឱ្យបានច្រើនកុះករ។ 

 ការប្រគុំតន្ត្រី K-POP Concert countdown ឆ្លងឆ្នាំសកល២០២៤ នេះ មានការចូលរួមពីក្រុមតារាចម្រៀងកូរ៉េ K-POP រហូតដល់ទៅ ២ក្រុម គឺក្រុម X:IN (អិចហ្សិន), Ferry Blue, និង DJ Annah រួមជាមួយនឹងការចាក់ភ្លេង EDM បង្ហាញនូវក្បាច់រាំដ៏រស់រវើកជាមួយចង្វាក់ភ្លេងកន្ត្រាក់អារម្មណ៍សប្បាយ សប្បាយឆ្លងឆ្នាំសាកល។ 

 ក្រៅពីតារាល្បីៗរបស់កូរ៉េ ក៏មានការចូលរួមពីតារាក្នុងស្រុកល្បីៗ ប្រចាំកម្ពុជា មាបដូចជា៖ កញ្ញា ពេជ្រ សោភា, លោក ទេព ពិសិដ្ឋ, និង ក្រុមរក្សា ហើយក៏មានការសម្តែងពិសេសៗជាច្រើនទៀត។ 

 សម្រាប់ការប្រគុំតន្ត្រីខ្នាតយក្ស K-POP Concert countdown 2024 តម្លៃសំបុត្រចូលទស្សនា កម្សាន្តសប្បាយត្រឹមតែតម្លឺ ១០,០០០៛ តែប៉ុណ្ណោះ បងប្អូនអាចរកទិញបានតាមរយៈផេក Facebook “MSJ TV Entertainment” ជួបគ្នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២៣ នៅបរិវេនពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៧យប់តទៅ។ 

 សូមកុំភ្លេចមកចូលរួមហ៊ោសប្បាយ និងរាប់ថយក្រោយឆ្លងឆ្នាំទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម ឬសហការឧបត្ថម្ភជាដៃគូរក្នុងកម្មវិធីសូមធ្វើការទំនាក់ទំនងមកកាន់លេខ 061 995 567/067 995 567/086 995 567 ។ 

 នារាត្រីឆ្លងឆ្នាំសកលនេះ ពេលពាក់កណ្តាលអធ្រាត្រ នឹងមានការបាញ់កាំស្រួចអបអរសាទរឆ្លងឆ្នាំសកលនេះ ដើម្បីលាឆ្នាំចាស់២០២៣ និងស្វាគមន៍ឆ្នាំថ្មី២០២៤! សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសឆ្នាំថ្មី!