ត្បូងឃ្មុំ៖ ករណីលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារពាល់ព័ន្ធរឿងអំពើពុលរលួយយកលុយជិត ២ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិមិនបានសម្រេច រួចស៊ីដាច់លុយមិនព្រមសង ទើបជនរងគ្រោះប្តឹងស្នើសុំអន្តរាគមន៍ ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតមានចំណាត់ការបែបនេះ។
តាមប្រភពព័ត៌មាន បានឲ្តដឹងថា លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងអំឡុងឆ្នាំ២០២០ និង២០២១ បានទទួលប្រាក់ពីជនរងគ្រោះឈ្មោះ ញុិល គឹមហួង មានទីលំនៅផ្ទះលេខ ៣៦៩ ភូមិស្នឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់ចំនួន ១៩ ០០០ដុល្លារ ដោយធានារត់ឲ្យចូលក្រមខ័ណ្ឌនគរបាលជាតិ។
ការប្រគលលុយ លើកទី១ ចំនួន ១ ០០០ដុល្លារ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ និង លើកទី២ ចំនួន ៩ ០០០ដុល្លារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ១៩ ០០០ដុល្លារ ដើម្បីរត់ការចូលក្រមខ័ណ្ឌកងកម្លាំងនគរបាលជាតិ ប៉ុន្តែរត់ការមិនបានសម្រេចត្រូវសងលុយវិញ ឲ្យគ្រប់ចំនួន ១៩ ០០០ដុល្លារ។ ក្រោយរត់ការអត់បានជោគជ័យ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ គេចវេសមិនទទួលខុសត្រូវក្នុងការសងលុយ ចំនួន ១៩ ០០០ដុល្លារឲ្យជនរងគ្រោះវិញឡើយ ទោះបីជាមានកិច្ចសន្យាចំពោះមុខមេធាវីក៏ដោយ ទើបចុងក្រោយជនរងគ្រោះប្តឹងទៅ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមជួយយុត្តិធម៌ និងមានវិធានការលើបុគ្គលឈ្មោះ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីការពារកុំឲ្យដើរបោកប្រាស់គេផ្សេងៗទៀត។
ក្រោយបែកធ្លាយរឿងអំពើពុលរលួយលុយស៊ីដាច់លុយចំនួន ១៩ ០០០ដុល្លារ រត់ការចូលក្របខ័ណ្ឌមិនបានសម្រេចនេះ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសអនុវត្តវិន័យ ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
សូមបញ្ជាក់ថា តាមប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ អត្តលេខ ៧៥២១៨ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ»៕