2024-01-15 03:01
136

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខមួយរយៈអតីតម្ចាស់ពានរង្វាន់ជើងឯកលេខ១ ក្នុងកម្មវិធី The Voice Cambodia និងតារាចម្រៀចល្បីល្បាញលោក ប៊ុន សីហា បានចេញមុខប្រកាសសារជាថ្មីថា «នៅសល់អ្នកគាំទ្រម៉ាណអ្នកយកប៉ុណ្ណឹងចុះ វាមិនងាប់ទេ មកវិញច្រៀងតាមធម្មតាចុះ អរគុណបងប្អូន»

 អតីតតារាចម្រៀង ប៊ុត សីហា បានបង្ហោះយ៉ាងដូច្នេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបាត់មុខពីវិថីសិល្បៈមួយរយៈព្រោះតែដើរខុសផ្លូវពាក់ព័ន្ធនឹងគ្រឿងញៀនដោយខុសច្បាប់។

 ម្ចាស់ពានរង្វាន់ The Voice Cambodia  ប៊ុត សីហា បានបង្ហោះរូបថត ១សន្លឹកអង្គុយលើស្មៅ អមដោយសំណេរថា «ពេលខ្លះក៏មិនហាននិយាយ ថាវាទៅជាយ៉ាងមិច»។ ក្រោយមកលោកបានបង្ហោះសារទៀតថា «នៅសល់អ្នកគាំទ្រម៉ាណអ្នកយកប៉ុណ្ណឹងចុះ វាមិនងាប់ទេ មកវិញច្រៀងតាមធម្មតាចុះ អរគុណបងប្អូន»។ 

 តាមរយៈនេះ ការបង្ហោះសារលើបណ្តាញសង្គមមានអ្នកគាំទ្រចូលខំមិនស្រដៀងៗគ្នាជាច្រើនថា «អាយដលមកវិញហើយ»