2024-01-24 06:01
229

ខេត្តបន្ទាយមានជ័យ៖              កម្លាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបញ្ជូនជនជាតិថៃប្រុសស្រីចំនួន២៥នាក់ឲ្យកម្លាំងសមត្ថកិច្ចថៃនៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៤នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

 លោកជួន សារី នាយរងប៉ុស្ដិ៍ច្រកទ្វារមានប្រសាសន៍ថាៈកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីដឹកនាំដោយលោកយឿម ម៉ាន់ អនុប្រធាននាយកដ្ឋានសហការជាមួយអាជ្ញាធរខេត្តសៀមបណ្ដេញចេញជនជាតិថៃ២៥នាក់ក្នុងនោះស្រី១៣នាក់ពីបទលួចឆ្លងដែនខុសច្បាប់ស្នាក់នៅធ្វើការក្នុងប្រទេសកម្ពុជាគ្មានច្បាប់អនុញ្ញាត។

 យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈ នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១០និង២០នាទីថ្ងៃដដែល ៕

 សូមបញ្ជាក់ថាៈកម្លាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែងតែសហការជាមួយអាជ្ញធរអនុវត្តជាប់ជានិច្ចនិងចាប់បញ្ជូនជនជាតិបរទេសតាមច្រកទ្វារអន្តរជាតិដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ផងដែរ ៕