2024-01-26 11:01
168

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ភូមិក្រាំងស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល។ 
សត្វគោមួយក្បាលរត់ឆ្លងផ្លូវត្រូវរថយន្តHIno បើកលឿនជ្រុលទៅបុកបណ្តាលឱ្យងាប់មួយក្បាល ចំណែករថយន្តរងការខូចខាត។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកHino ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-8016 ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វគោឈ្មោលមួយក្បាលរត់ឆ្លងផ្លូវកាត់មុខរថយន្តធ្វើឱ្យអ្នកបើកបរជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកិនបណ្តាលឱ្យសត្វគោកនោះងាប់ ចំណែករថយន្តរងការខូចខាតផងដែរ។ 

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ហើយធ្វើការស្រាវជ្រាវរកម្ចាស់ដើម្បីមកដោះស្រាយជាមួយម្ចាស់រថយន្ត៕