2024-01-28 12:01
251

  នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ លោកវីរៈសេនីយ៍ទោលាវ ប៉ោក អធិការរងក្រុងទទួលបន្ទុកសេនាធិការ បានលើកឡើងថាតួនាទីនាយប៉ុស្តិ៍រដ្ឋបាល ត្រូវមានភារកិច្ចគ្រប់គ្រងដឹកនាំកម្លាំងក្រោមឱវាទតាមឋានានុក្រមនៃការងារឲ្យបានល្អប្រសើរ ។
   យោងតាមប្រកាសលេខ០៩ ដ.ក.ក.ព/២៤ របស់លោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រគល់ភារ:កិច្ចជូនលោកអនុសេនីយឯក គិន ឆែរី អតីតនាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍ស្តីទីរដ្ឋបាលសង្កាត់អណ្តូងខ្មែរជំនួសលោកអនុសេនីយ៍ឯក ជីវ យោគ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។ 
   នៅក្នុងឪកាសនោះលោកវរ:សេនីយ៍ទោ លាវ ប៉ោក អធិការរងនគរបាលក្រុងកំពត បានធ្វើការផ្តាំផ្ញើដល់លោកនាយប៉ុស្តិ៍ថ្មី ថាក្នុងនាមយើងជាមន្ត្រីនគរបាលជាតិ ត្រូវបំរើប្រជាពលរដ្ឋឲ្យអស់ពីកំលាំងកាយចិត្ត ក្តាប់សំណូមពរប្រជាពលរដ្ឋពេលទទួលបានរាល់ពត៌មានពាក់ពន្ធ័បទល្មើសផ្សេងៗត្រូវសហការជាមួយកំលាំងសមត្ថកិច្ចជំនាញដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ។  ត្រូវដឹងពីសុខទុក្ខរបស់មន្រ្តីនគរបាលក្រោមឱវាទ មានសាមគ្គីភាពផ្ទៃក្នុងត្រូវ ក្តាប់ឲ្យជាប់រាល់មុខសញ្ញាជនល្មើសនានាដូចជាសកម្មភាពចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្រុមក្មេងទំនើង ជាពិសេសត្រូវយកចិត្តទុកក្នុងការ  បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមាន តម្លាភាព និងប្រសិទ្ធភាពផងដែរ។