2024-01-31 03:01
246

 ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិសម្រាប់រៀបចំពិធីបុណ្យសពជាង ៣០លានរៀល ត្រូវបាន ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ យកទៅប្រគល់ជូន ភរិយា ឧត្តមនាវីត្រី ចូលនិវត្តន៍ ជុន សុផាត អតីតនាយផ្នែកការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ជើងទឹក បន្ទាប់ពីទទួលមរណៈភាពនាពេលកន្លងមក ការប្រគល់ថវិកានេះបានធ្វើឡើងនៅគេហដ្ឋានឧត្តមនាវីត្រី ជុន សុផាត ស្ថិតក្នុងភូមិថ្មី ឃុំ ជ្រៃបាក់  ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។

    ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បានចូលរួមរំលែទុក្ខ មួយក្រុមគ្រួសារ ឧត្តមនាវីត្រី ជុន សុផាត ចំពោះការបាត់ មនុស្សដ៍សំខាន់នៅក្នុងគ្រួសារដែលត្រូវជា ស្វាមី ឪពុក ជាជីតា ពិសេសការបាត់បង់នូវអតីតនាយនាវីជាន់ខ្ពស់មួយរួបរបស់កងទ័ពជើងទឹក ដែលធ្លាប់មានគុណបំណាច់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីស្វែងរក សុខសន្តិភាព នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា រយៈពេលកន្លងមក ។ 

  ក្នុងន័យនេះ ឯកឧត្តមប្រធានប្រតិភូ បញ្ជាក់ថា ថវិកាឧបត្ថម្ភសម្រាប់ពិធីបុណ្យទក្ខិណានុប្បទានដែលយកមកប្រគល់នាពេលនេះ  គឺជាការគិតគូខ្ពស់ពី សម្តេចតេ ជោ ហ៊ុន សែន សម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងទឹក ដែលជានិច្ចជាកាល ប្រមុខថ្នាក់ដឹកនាំតែងបានគិតគូរនិង យកចិត្តទុកដាក់បំផុត ចំពោះ សុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ទោះ ស្ថិត នៅក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៏ដោយ ក៍ប្រមុខរាជរដ្ឋាលភិបាល មានការគិតគូជាប់ជាប្រចាំផងដែរជាក់ស្តែង ថ្ងៃនេះក្រសួងបាននាំយកថវិកាសម្រាប់រៀបចំពិធីបុណ្យ មកប្រគល់ជូនដល់ក្រុមគ្រួសារ ឧត្តមនាវីត្រី  ជុន សុផាត ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា។