2024-02-06 11:02
210

ខេត្តបាត់ដ៏បង÷តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ មានបុរសម្នាក់ដើរចូលក្នុងចម្ការស្រាប់តែជាន់គ្រាប់មីនផ្ទុះ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត ១០និង០០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឋិតនៅត្រង់ចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្តថា÷ ជនរងគ្រោះដែលជាន់គ្រាប់មីននោះមានឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុខាងលើ។ 
ប្រភពបានបន្តថា÷នៅមុនពេលកើតហេតុគេឃើញបុរសខាងលើរូបនេះបានដើរចូលទៅក្នុងចម្ការដើម្បីជីកមើមរមៀតទុកសម្រាប់លក់ដូចរាល់ដង ចៃដន្យពេលនោះពេលជនរងគ្រោះដើរដល់ចំណុចមួយក៏បានជាន់គ្រាប់មីនដែលគប់នៅក្នុងដីចម្ការក៏បណ្តាលឲ្យផ្ទុះឡើងយ៉ាងកក្រើកបង្កឱ្យជនរងគ្រោះរបួសជើងទាំងសងខាងតែម្តង ប៉ុន្តែធ្ងន់ធ្ងរនៅជើងខាងឆ្វេង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងក្នុងករណីនេះដែរថា÷ គ្រាប់មីនដែលបង្កការគ្រោះថ្នាក់ដល់ពលរដ្ឋនៅតំបន់អតីតសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញនេះជាប្រភេទគ្រាប់មីនស្គរ ហើយវាគឺជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមកន្លងមក៕ដ,ស សារឿន