2024-03-05 12:03
82

មន្រ្តីសហព័ន្ធកីឡាទាញ ព្រ័តកម្ពុជា ២រូប លោក ចាប រតនា អគ្គលេខាធិការ និងលោក គង់ សុភាព អគ្គលេខាធិការរង បានចូលរួមមហាសន្និបាតសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុង New Delhi តបតាមការតអញ្ជើញ របស់ អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ។ ក្នុងឱកាសនោះលោកបានស្នើឲ្យមានការ ជំរុញកីឡាទាញព្រ័ត្យ ឲ្យឈាន ដល់កម្រិតអាស៊ីហ្គេម និង កម្រិតអូឡាំ ពិកហ្គេម។

លោក ចាប រតនា បន្តថា ការចូលរួមខាងលើនេះ ទទួលបានការឯកភាពពីឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័តកម្ពុជា ដើម្បីចូលរួមបោះឆ្នោត សមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិ២០២៤-២០២៨ សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ។ 

លោកអគ្គលេខាធិការ បន្ថែមថា ឆ្លងកាត់កិច្ចពិភាក្សា សមាជិក សមាជិការបស់សហព័ន្ធកីឡា ទាញព្រ័ត្រអាស៊ី បានលើកឡើងនូវសំណូមពរ ១ចំនួន រួមមាន៖ ស្នើសុំឱ្យមានការរៀបចំការប្រកួតកីឡាទាញព្រ័ត្រកម្រិត អាស៊ាន អាស៊ី ជាក់លាក់ និង រៀងរាល់ឆ្នាំ ។ជាមួយនេះ  ស្នើដល់ប្រទេសក្នុងតំបន់ អាស៊ីសូម ជួយជំរុញប្រភេទកីឡាទាញព្រ័ត្របាន ចូលទៅក្នុងការប្រកួតកីឡាអាស៊ានហ្គេម អាស៊ីហ្គេម និងកម្រិត    អូឡាំពិកហ្គេម ព្រមទាំងបាន ស្នើសុំឱ្យសហព័ន្ធកីឡាទាញព្រ័ត្រប្រទេសថៃ ជួយជំរុញ ក៏ដូចថជាស្នើសុំដល់ គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ទទួលធ្វើជាម្ចាស់ផ្ទះ ដាក់បញ្ចូលប្រភេទកីឡាទាញព្រ័ត្រផ្លូវការ។ 

ក្នុងឱកាសនោះ អង្គមហាសន្និបាតបានបើកកិច្ចពិភាក្សា ដោយក្នុងនោះ លោក សាធៀ ស៊ូដាការ៉ាន់  (Sathiah Sudakaran) អនុប្រធានជាន់ខ្ពស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ជនជាតិម៉ាឡេស៊ី បានចែករំលែកចក្ខុវិស័យ គោលបំណងក្នុងការចូលរួមអភិវឌ្ឍកីឡាទាញព្រ័តក្នុងតំបន់អាស៊ី និងលោកបានចែករំលែក ពីការត្រៀមរៀបចំការប្រកួត Malaysia International Indoor Tug of War Championships 2024 ដែលគ្រោងធ្វើនៅថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

ជាមួយគ្នានោះ លោកអគ្គលេខាធិការ ចាប រតនា បានចូលរួម និង ស្នើសុំឱ្យប្រទេសម៉ាឡេស៊ី រៀបចំការប្រកួតនេះ ទៅជាកម្រិតជ្រើសរើសជើងឯកកីឡាទាញព្រ័ត្រក្រៅសាល ឬក្នុងសាល កម្រិតអាស៊ីវិញ ៕