2024-03-21 03:03
81

ផ្លែម្រះ​បន្លែដែលមាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖

 1) អ្នកមានសម្ពាធឈាមទាប

  ដោយសារតែជាតិល្វីង ជូរចត់នៃម្រះ ដូច្នេះវាមិនអំណោយផលល្អសម្រាប់អ្នកមានសម្ពាធឈាមទាបនោះទេ។ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះលើសដើម នាំឲ្យរាងកាយចុះខ្សោយខ្លាំងមួយរំពេច។

 2) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន

  ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។

 ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់

  ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២ សប្តាហ៍​សិន មុន​មក​លូក​របស់​ជូរចត់​ទាំង​នេះ។

 4) មនុស្ស​ដែល​ខ្វះ​ជាតិ​កាល់ស្យូម

  ផ្លែ​ម្រះ​ល្វីង មាន​ផ្ទុក​អាស៊ីដ Oxalic ច្រើន ដូច្នេះ​វា​នឹង​បញ្ចៀស​រាងកាយ​ពី​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម។ អ៊ីចឹង​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ស្រាប់​ផង ដូច​ជា​ក្មេង​តូចៗ ឬ​មនុស្ស​ចាស់ គឺ​មិន​គួរ​ទទួល​ទាន​វា​ច្រើន​ឡើយ ព្រោះ​អាច​នាំ​ឲ្យ​ពុក​ឆ្អឹង។

 5) អ្នកជំងឺទឹកនោមផ្អែម

  ដ្បិតតែផ្លែម្រះ អាចការពារហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម អាចបញ្ចុះជាតិស្ករក្នុងឈាមតាមរបៀបធម្មជាតិ តែយ៉ាងណាអ្នកកើតកំពុងមានជំងឺទឹកនោមផ្អែមមិនគួរទទួលទានវាឡើយ។ មូលហេតុគឺដោយសារ ម្រះអាចមានប្រតិកម្មជាមួយប្រភេទថ្នាំទឹកនោមផ្អែមដែលពួកគេទទួលទានជាប្រចាំ។

  យ៉ាងណាបើអ្នកពុំស្ថិតក្នុងចំណោមមនុស្សទាំង ៥ ដូចរៀបរាប់ នោះក៏គួរតែទទួលទានផ្លែម្រះ ព្រោះវាអាចផ្តល់ប្រយោជន៍ជាច្រើនរួមមាន៖

  ផលល្អដល់ក្រពះ - ដូចផ្លែឈើទូទៅដែរ សារជាតិសសៃរបស់ផ្លែម្រះ បង្កើនដំណើរការរបស់ពោះវៀន និង កាត់បន្ថយជំងឺទល់លាមក ។ ភាពល្វីងពិតជាជួយ បង្កើនទឹកមាត់ និង ជួយបង្កើតទឹកក្នុងក្រពះដែលសម្រួលដល់ការរំលាយអាហារ ការពារដំបៅក្រពះ ភាពជូររបស់ក្រពះ ការពិបាករំលាយអាហារ និង មហារីកពោះវៀនធំ។

  ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ស្បែក - ម្រះត្រូវបានចាត់ទុកថាជា អាហារមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ល្អបំផុតក្នុងការព្យាបាល និង កម្ចាត់មុន ជំងឺស្បែកផ្សេងៗ និង អាឡែកហ្ស៊ីដូចជាការអេះ រោល ។ល។ ដោយសារតែវាផ្ទុកទៅដោយសារធាតុប្រឆាំងរោគផ្សិត អង់ទីប៊ីយោទិក និង ប្រឆាំងនិងការរលាក ។ វាក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺឈាមមិនប្រក្រតីដូចជា បូសទ្រនិច រម៉ាស់ ការអេះ ជំងឺ psoriasis ជំងឺស្រែង និង ជំងឺបង្កដោយមេរោគផ្សិតផ្សេងទៀត៕