2024-04-25 08:04
36

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងសាកលភាវូបនីយកម្ម តួនាទីរបស់សិល្បករ សិល្បការិនីម្នាក់ៗ កាន់តែមានភាពសារសំខាន់ខ្លាំងខ្លា ជាពិសេសសិប្បករមួយរូប សុទ្ធតែជាឯកអគ្គរាជទូតតំណាងវប្បធម៌របស់ជាតិនៅលើឆាកអន្តរជាតិ ដែលឆក់យកឱកាសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណ រុងរឿងសារជាថ្មី នៃក្តីស្រឡាញ់ និងការការពារវប្បធម៌ជាតិតែម្តង។ 
   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ មេសា ២០២៤ នេះ ក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននឹងអញ្ជើញជាអធិបតី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោក គ្រូអ្នកគ្រូ សិល្បករ សិល្បការិនី” រាជធានីភ្នំពេញ។
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នាឱកាសសមាហរណកម្មចូលទៅក្នុងឆាកអន្តរជាតិ ជាពិសេសវិស័យវប្បធម៌របស់កម្ពុជា ដែលផ្តល់ឱកាសដែលកម្ពុជាមាន ជាអត្តសញ្ញាណ វប្បធម៌របស់កម្ពុជា តាមរយៈការសម្តែងទាំងថ្នាក់ជាតិ និងអត្តរជាតិ បាននាំប្រពៃណីវប្បធម៌របស់ខ្មែរទៅបង្ហាញតាមវេទិកានានា ដើម្បីឱ្យអន្តរជាតិបានទទួលស្គាល់៕