2023-05-04 04:05
529


ភ្នំពេញ៖ ចូលរួមអបអរសាទរ កីឡាករជឺជិតស៊ូរបស់កម្ពុជា គឺលោក គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពីរកក្កដា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងបុរស២ទល់២ សម្រាប់ការប្រកួចផ្តេចព្រ័តនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។


ការទទួលបានមេដាយមាសឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ គឺខិតខំប្រឹងប្រែងធ្វើបានលទ្ធផលយ៉ាងល្អរបស់កីឡាករកម្ពុជា លោក គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា នៃប្រភេទកីឡាជឺជិតស៊ូ។ សម្រាប់ពិធីបំពាក់មេដាយមាសលើកដំបូងរបស់កម្ពុជា ដែលបានដណ្តើមបានលើប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារសម្តែងបុរស២ទល់២ នេះនឹងធ្វើឡើងនារសៀលថ្ងៃទី០៤ ខែឧសាភានេះផងដែរ។ 
សម្រាប់មេដាយមាសលើដំបូងរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នេះបានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា ចួលរួមអបអរសារទរយ៉ាងក្រៃលែង និងទទួលបានជ័យជំនះដ៏ត្រចះត្រចង់សម្រាប់ជាតិ ខណៈដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី ,សិង្ហបុរី ,វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី