2024-05-28 20:33
434

បន្ទាយមានជ័យ៖ ក្រុមកម្មករស៊ីឈ្នូលអូររទេះដឹកអីវ៉ាន់ និងទំនិញតាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត បានផ្ទុះការតវាសារជាថ្មី នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីសមត្ថកិច្ចសាខាការិយាល័យគយ និងរដ្ឋាករ និងសមត្ថកិច្ចស្នាក់ការត្រួតពិនិត្យព្រំដែនប៉ោយប៉ែត រឹតបន្តឹងចំពោះកម្មករអូសរទេះមិនអនុញ្ញាតឱ្យដឹកទំនិញឆ្លងកាត់ឡើយ ដោយតម្រូវឱ្យឆ្លងកាត់ច្រកទ្វាព្រំដែនថ្មីស្ទឹងបត់វិញ។

សកម្មភាពតវ៉ារបស់ក្រុមកម្មករអូសរទេះ បានកើតមានជារយៈបីទៅបួនថ្ងៃកន្លងមកហើយ ដោយពួកគាត់នាំគ្នាវ៉ានៅមុខច្រកទ្វាអន្តរជាតិប៉ោយប៉ែត បង្កឱ្យមានការកកស្ទះព្រំដែន និងមានការសម្របសម្រួលពីសំណាក់អភិបាលក្រុងប៉ោយប៉ែត ទើបក្រុមអ្នកអូសរទេះរំសាយវិញ ដោយសមត្ថកិច្ចអនុគ្រោះលើកលេងមិនឆែកឆេរទំនិញក្នុងរទេះមួយជើង ប៉ុន្តែដោយសារការរឹងបន្តឹងរបស់សមត្ថកិច្ចគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីពាក់ព័ន្ធដែលឈរច្រកទ្វាអន្តរជាតិប៉ោយប៉ែតខ្លាំងពេលនាំឱ្យប៉ះពាល់ដល់ជីវិភាព និងមុខរបររបស់ពួកគាត់ ទើបនាំគ្នាតវ៉ាសារជាថ្មី នៅថ្ងៃនេះរហូតមានការប៉ះទង្គិចគ្នាសង្គ្រាមពាក្យសម្តី និងឈានដល់ផ្ទុះជាអំពើហិង្សារប្រតាយប្រតប់គ្នារវាងកក្រុមអ្នកតវ៉ា និងសមត្ថកិច្ចតែម្តង។

ភ្គាក់ងារបណ្តាញសារព័ត៌មាន msj tv ប្រចាំក្រុងប៉ោយប៉ែត បានរាយការណ៍ថា៖ ក្រោយសម្របសម្រួលគ្នានាពេលកន្លងមក នាថ្ងៃបន្តបន្ទាប់មកទល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមកម្មករអូសរទេះ បាននាំគ្នាធ្វើការតវ៉ាជាថ្មី លើមន្ត្រីគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងករណីរឹតបន្តឹងការត្រួតពិនិត្យលើការបង់ពន្ធទំនិញនាំចូលដែលពួកខ្លួនស៊ីឈ្នួលដឹក ឬជ្រែទំនិញឱ្យម្ចាស់ទំនិញនោះរបៀបសត្វកណ្តៀរ។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា កន្លងមក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននិយាយថា៖ «ដើម្បីបញ្ចៀស និងបញ្ចប់ការបិទផ្លូវច្រកព្រំដែន និងតវ៉ាបង្កប៉ះពាល់សណ្តាប់ធ្នាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺមានតែស្នើដល់មន្ត្រីគយសុំលើកលែងពន្ធមួយជើងសំរាប់ទំនិញជាប់ពន្ធ។ មន្ត្រីគយក៏យល់ និងធ្វើតាមហើយក្រុមកម្មករអូសរទេះក៏យល់ព្រមបើកផ្លូវដឹកជញ្ជូនចេញចូលព្រំដែនសណ្តាប់បានល្អប្រសើរឡើងវិញ»

សេចក្តីរាយការណ៍ បានបន្ថែមទៀតថា កម្មករអូសរទេះប្រមាណ ៥០ទៅ៦០នាក់ បានធ្វើការតវ៉ាជាមួយនឹងមន្ត្រីការិយាល័យគយ និងរដ្ឋាករប្រចាំច្រកអន្តរជាតិប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលអន្តោរប្រវេសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅពេលដែលសមត្ថកិច្ចគយរឹតបន្តឹងការត្រួតពិនិត្យទំនិញជាប់ពន្ធដែលបង្កប់នាំចូលពីប្រទេសថៃដឹកតាមរទេះអូសអីវ៉ាន់ទាំងនេះ។

ក្រុមកម្មករអូសរទេះបានអះអាងថា៖ «មូលហេតុដែលពួកគាត់ធ្វើការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែមន្ត្រីការិយាល័យគយ និងរដ្ឋាករប្រចាំព្រំដែន បានឃាត់ទំនិញតាមរទេះឆាលី (រទោះអូសតូច) បន្តិចបន្តួចគ្រាន់បានចិញ្ចឹមជីវិតប្រចាំរបស់ពួកគាត់ដែលស៊ីឈ្នួលដឹកឲ្យឈ្មួញ ឬម្ចាស់ទំនិញពីផ្សាររោងក្លឿប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងដឹកសម្ភារៈ វ៉ាលីសរបស់ភ្ញៀវទេសចរណ៍ ត្រូវបានឃាត់ត្រួតពិនិត្យយ៉ាងតឹងតែងបំផុត»កម្មករបន្តថា «បើទំនិញរទេះខ្លះរបស់ពួកខ្លួនមិនអាចត្រូវដឹកបានស្រួល យ៉ាងរលូននិងអនុគ្រោះដូចមុន នោះជីវភាពឬអង្ករច្រកឆ្នាំងរបស់ពួកគាត់នឹងជួបការលំបាក់និងទុក្ខធំហើយ»

ករណីនោះ មន្ត្រីការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននិយយថា៖ «មូលហេតុការរឹតបន្តឹងការត្រួតពិនិត្យរទេះដឹកទំនិញ គឺដើម្បីទប់ស្កាត់ការលួចបង្កប់ទំនិញជាប់ពន្ធច្រើន និងទំនិញខុសច្បាប់  ព្រមទាំងខូចគុណភាព ឬហួសកាលកំណត់ប្រើប្រាស ដែលកម្មករអូសរទេះខ្លះ បានលួចបង្កប់ ឬបន្លំដឹកនាំចូលពីប្រទេសជិតខាង។ ទំនិញខ្លះទៀតជាប់ពន្ធខ្ពស់ណាស បើមិនបង់ពន្ធ គឺនាំឱ្យខាតបង់ចំណូលពន្ធច្រើន។ នេះជាពង្រឹងនូវការប្រមូលពន្ធគយដែលជាថវិកាជូនរដ្ឋ ប៉ុន្តែដល់មន្ត្រីជំនាធ្វើការត្រួតពិនិត្យ រឹតបន្តឹងក៏ត្រូវបានបងប្អូនកម្មករអូសរទេះផ្ទុះការតវ៉ា និងឡាំប៉ាខ្លាំងៗដូច្នេះ»

មន្ត្រីគយបានបញ្ជាក់ថា៖ «តាមរូបភាពនៃការដឹកតាមរទេះនេះ មើលទៅដូចជាតូចតាចទេ ប៉ុន្តែបើគិតក្នុងមួយថ្ងៃៗច្រើនណាស់ ម្នាក់ៗរាប់សិបជើង ទំនិញមិនតិចនោះទេ វាបាត់បង់ចំណូលពន្ធរដ្ឋច្រើនណាស់។ ម្យ៉ាងទៀតនៅច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតនេះ នៅមានតែទំនិញដឹកនាំរទេះ និងយានយន្តតូចៗមួយចំនួនតូចប៉ុណ្ណោះ ភាគច្រើនទំនិញច្រើនត្រូវបានបង្វែរទៅដឹកនតាមរថយន្តធំៗតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន តាំងពីកើតមានករណីអគ្គីភ័យឆាប់ឆេះកាស៊ីណូកាលពីចុងឆ្នាំ២០២២»

លោក វ៉ាន់ ដារ៉ាន់ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា៖  «រាល់ទំនិញគ្រប់ប្រភេទ គឺតម្រូវឲ្យដឹកចេញ-ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់។ សម្រាប់ទំនិញជារបស់ប្រើប្រាស និងម្ហូបអាហារប្រចាំថ្ងៃមួយទុកឱ្យកម្មករអូររទេះអាចដឹកឆ្លងដែនបាន និងហាមដាច់ខាតមិនត្រូវលួចលាក់ ឬបង្កប់ក្នុងរទេះនូវការដឹកទំនិញគេចពន្ធដឹកជញ្ជូនដូចសត្វកណ្តៀរនោះឡើយ»