2023-05-09 05:05
494

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល ជូនដល់ក្មួយស្រី ។ ឯកឧត្តម រដ្ឋមន្រ្តី នឹងប្រគល់ថវិកាជូនក្មួយស្រីផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មានថ្ងៃស្អែកថ្ងៃពុធទី ១០ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹក ។ នេះជាបញ្ជាក់ពី លោក Kem Gunawadh រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបង្ហោះ លើ facebook របស់លោក នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពី លោក លី វ៉ាន់ហុង បានចូលរួមជួយ ១លានរៀលផងដែរ។កីឡាការិនី បូ សំណាង ដែលរត់ចម្ងាយ ៥០០០ម៉ែត្រ ទាំងមេឃកំពូលភ្លៀង ផ្គរ ខ្យល់ រងារ ញ័រញាក់ ទោះមិនទទួលបានជ័យជំនះ ប៉ុន្តែនាងបានរត់ដល់គោលដៅ ជាមួយនឹងការសំរក់ទឹកភ្នែកលើកទង់ជាតិកម្ពុជា ។ តាមរយៈរូបភាពសកម្មភាពរបស់នាង ធ្វើឱ្យទស្សនិកជន ក្នុងនិងក្រៅប្រទេស បានបង្ហោះពេញតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កោតសរសើរ ឱ្យតម្លៃ លើកទឹកចិត្ត ចំពោះការខំប្រឹងប្រែងរបស់ បូ សំណាង ព្យាយាមរត់ ដល់គោលដៅ។ កាសែតបរទេស ក៏បានផ្ដិតពីរូបភាពនេះ និងសរសេរ ឱ្យតម្លៃពីការប្រឹងប្រែងរបស់ បូ សំណាង កីឡាការិនីកម្ពុជា រត់ទាំងភ្លៀងកំពុងធ្លាក់ខ្លាំង។