2024-07-03 06:07
138

រតនគិរី៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខពលបាលឯក យាន មករា សមាជិកក្រុម២ កងអនុសេនាធំអន្តរាគមន៍ចល័ត កងរាជអាវុធហត្ថខេត្តរតនគិរី ដោយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលបំពេញបេសកកម្មបណ្ដាលឱ្យបាក់ភ្លៅខាងឆ្វេង កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ ពលបាលឯក យាន មករា និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំមុខរបួស និងសុខភាព ឱ្យបានឆាប់ជាសះស្បើយ ដើម្បីឆាប់បានទៅបម្រើការងារនៅអង្គភាពវិញ នឹងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត ជូនដល់ពលបាលឯក យាន មករា និងក្រុមគ្រួសារ ជានិច្ចកាលឯកឧត្តមទាំងពីរ លោកតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដែលមានទុក្ខលំបាក និងតែងតែចាត់មន្ត្រីដើម្បីចុះសួរសុខទុក្ខជាប្រចាំ ជាក់ស្ដែងដូចជាថ្ងៃនេះ ដែលមានក្រុមការងារកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយខ្ញុំជាមេបញ្ជាការ កងរាជអាវុធហត្តខេត្ត មកសួរសុខទុក្ខនាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកមកនូវគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាការចូលរួមរបស់ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងនាយ នាយរង កងរាជអាវុធហត្ថខេត្ត ឧបត្ថម្ភដល់ពលបាលឯក យាន មករា និងគ្រួសាររួមមាន: អង្ករក្រអូបនាងអំ ៥០គីឡូក្រាម . មីម៉ាម៉ា ០១កេស . ទឹកបរិសុទ្ធអង្គរពូរ៉ូ ០២កេស . ភេសជ្ជៈ ០៣កេស . ទឹកដោះគោឆៅ ០២យួរ . ទឹកស៊ីអុីវ ០១យួរ . ថវិកា ២.២០០.០០០រៀល ។