2024-07-03 06:07
207

ខេត្តរតនគិរី៖   កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្តព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការ អញ្ជើញចូលរួម ពីសំណាក់ លោកនាយក-នាយករងរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ អភិបាល អភិបាលរងក្រុង ស្រុកទាំង៩ និងមន្រ្តីជំនាញសាលាខេត្តជាច្រើនរូបទៀត។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តរតនគិរីប្រចាំឆមាសទី១ និងខែមិថុនា ឆ្នាំ២០២៤ និងត្រៀមរៀបចំរបាយការណ៍សមិទ្ធផលសម្រេចបាន របស់រដ្ឋបាលខេត្ត ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន សម្រាប់ត្រៀមចូលរួមធ្វើបទបង្ហាញ នៅទីស្តីការក្រសួងមហាផ្ទៃ និងផ្តល់បទសម្ភាសន៍ ជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-បទបង្ហាញសង្ខេបអំពីទម្រង់ និងដំណើរការរៀបចំសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងប្រចាំខែមិថុនា របស់រដ្ឋបាលខេត្ត។
- លិខិតលេខ១៩៣ លអជ ចុះថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
- លិខិតលេខ១៤៧៧ សជណ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ៕ដោយគឹមសានរតនគិរី