2024-07-05 12:07
166

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន ដែលកូនប្រុសរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងមុខងារបន្ថែម ជា «មេបញ្ជាការង ជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ» ក្នុងនោះ នាយទាហាន ចំនួន ១៨នាក់ផ្សេងទៀត ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែផងដែរ។

នេះបើយោងតាមប្រកាស ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខតំណែង របស់ក្រសួងការពារជាតិ ដែលអង្គភាព អឹម អេស ជេ ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៩រូប ក្នុងនោះ មានកូនប្រុសរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានតែងតាំងបន្ថែម ជា «មេបញ្ជាការរង» កងរាជអាវុធហត្ថរាជធានីភ្នំពេញ លើតួនាទីដែលមានស្រាប់ជានាយសេនាធិការ៕