2024-07-05 02:07
218

ខេត្តពោធិ៍សាត់៖ កម្លាំងគរបាលស្រុកបាកាននិងកម្លាំងអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់បានសហការគ្នាជាមួយកម្លាំងការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានជាបន្តបន្ទាប់ចំនួន០៦នាក់ រួមទាំងវត្ថុតាងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយចំនួនធំ។ ហេតុការណ៍នេះបានធ្វើឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ណុប យីវ ភេទប្រុស អាយុ៣៦ឆ្នាំ នៅវេលាម៉ោង១១និង៥៥នាទី ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការរដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា: កម្លាំងនគរបាលផ្នែកជំនាញយើងបានទទួលព័ត៍មានពីប្រជាពលរដ្ឋជាច្រើ ហើយក៍សមត្ថកិច្ចយើងដាក់ការសង្ស័យដំឡើងមុខសញ្ញាសកម្មភាពនេះជាប្រចាំ ហើយក៍ឈានដល់កំណត់មុខសញ្ញាជនសង្ស័យដោយសមត្ថកិច្ចស្រុកបាកានក្រុងពោធិ៍សាត់និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសស្នងការខេត្តពោធិ៍សាត់ក៍បានសហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់។

១-ឈ្មោះ ណុប យីវ អាយុ៣៦ឆ្នាំ ភេទប្រុស រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ២-ឈ្មោះ ម៉ូត ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រោលក្របី ឃុំត្រពាំជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ៣-ឈ្មោះ អ៊ុក មូនីតា ហៅញ៉ាញ់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៤-ឈ្មោះ យិន វ៉ាន់រ៉ូ  អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៥-ឈ្មោះ ញឹប ចាន់ថន អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២១កញ្ចប់(ធំ១កញ្ចប់,តូច ២០កញ្ចប់) ទម្ងន់៧.១៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,កូនថង់រំលែកថ្នាំមួយចំនួនធំ ,ប្រដាប់ជក់២កំប្លេ ,ដែកកេះចំនួន៩ ,អំពូលសំរាប់ជក់ចំនួន១៨ ,ទុយោចូករំលែកថ្នាំចំនួន២ទូរសព្ទដៃចំនួន៤គ្រឿង ,កន្រ្តៃចំនួន១ ,ទុយោមួយចំនួន ,កូនកាបូបជ័រដាក់គ្រឿងញៀនចំនួន១ ,កំប៉ុងជ័រដាក់គ្រឿងញៀន១ ,លុយខ្មែរចំនួន ២៧៥០០រៀល ,កំប៉ុងហ្គាសមានក្បាលបាញ់១ ,ម៉ូតូ២គ្រឿង តាមការសាកសួរ ឈ្មោះ អ៊ុក មូនីតា ហៅញ៉ាញ់ ភេទស្រី អាយុ២៧ឆ្នាំ បានឆ្លើយប្រាប់សមត្ថកិច្ច ថា ម្សៅក្រាមពណ៌សថ្លាទាំង២១កញ្ចប់នេះ ជារបស់ឈ្មោះ គោ រស់នៅសង្កាត់បន្ទាយដីក្រុងពោធិ៍សាត់ បានយកមកផ្ញើរនៅនឹងខ្លួន ។ ក្រោយពីទទួលបានចម្លើយពីឈ្មោះ អ៊ុក មូនីតា ហៅញ៉ាញ់ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងប្រឆាំងគ្រឿងញៀន បានចុះទៅដល់ផ្ទះជនសង្ស័យ ប៉ុន្តែត្រូវជនសង្ស័យឈ្មោះ គោ បានដឹងខ្លួន ក៏បានធ្វើការរត់គេចខ្លួនបាត់និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យទី៦ ឈ្មោះ តាត តុលា ហៅលីន ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិអន្សាចំបក់ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមាន: ដែកកេះចំនួន២ ,ប្រដាប់ជក់គ្រឿងញៀនចំនួន៣កំប្លេរ ,អំពូលសម្រាប់ជក់គ្រឿងញៀនចំនួន២។

លោកអធិការបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីអនុវត្តតាមនីតិវិធី៕ លាន គ្រន