2024-07-12 17:46
432

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម             យ៉ិនទៀង បានដឹកនាំក្រុមការងារ បន្តធ្វើបទឧទ្ទេសនាមលើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនដល់កម្មសិក្សាការីនៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ នៃសាលាភូមិន្ទរដ្ឋបាល។ 

សូមបញ្ជាក់ថាក្រុមការងារ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបន្តចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ លើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការី នៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ ចំនួន ៩៨នាក់ លើមេរៀនទី២៖ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា និងមេរៀនទី៣៖ បទល្មើសពុករលួយ និងទោស។ 

សូមជម្រាបជូនថា នេះជាសប្តាហ៍ទី២ហើយ ដែលកម្មសិក្សាការីនៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ បានទទួលការបណ្តុះបណ្តលលើមុខវិជ្ជាខាងលើ ដោយកម្មសិក្សាការីត្រូវសិក្សារយ:ពេល ៥ សប្តាហ៍ ស្មើនឹង ១៥ ម៉ោងផងដែរ ៕