2024-11-24 11:29
53

បាគូ ប្រទេសអាស៊ែបៃហ្សង់៖ ក្នុងរយៈពេលប៉ុន្មានម៉ោង កាលពីថ្ងៃ អាទិត្យ នៅឯកិច្ចពិភាក្សាស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងនោះប្រទេសដែលមកពីជុំវិញពិភពលោកបានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដែលស្ដីអំពីរបៀបដែលប្រទេសនីមួយៗអាចប្រមូលនូវថវិការ ដើម្បីធ្វើការគាំទ្រទៅដល់ប្រទេសក្រីក្រ នៅក្នុងការប្រឈមមុខទៅនឹងការប្រែប្រួលអាកាសធាតុ។

•    តើកិច្ចព្រមព្រៀងហិរញ្ញវត្ថុត្រូវបានគេយល់ព្រម នៅក្នុងកិច្ចពិភាក្សាអំពីអាកាសធាតុដែលឬទេ?

ប្រទេសអ្នកមាន បានយល់ព្រមរួមគ្នាយ៉ាងតិច ៣០០ ពាន់លានដុល្លារនៅក្នុងមួយឆ្នាំនៅឆ្នាំ ២០៣៥។ វាមិនមែនជិតដល់ចំនួន ១.៣ ពាន់លានដុល្លារ ដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងស្នើសុំនោះទេ ប៉ុន្តែវាគឺជាតម្រូវការរបស់ប្រទេសទាំងនោះ។ 

កិច្ចព្រមព្រៀងនេះ ក៏ជាជំហានដ៏សំខាន់មួយនៅក្នុងការឆ្ពោះទៅរកការជួយប្រទេសនានានៅលើការបញ្ចប់ការទទួល បង្កើតគោលដៅដែលមានមហិច្ឆតាបន្ថែមទៀត ដើម្បីជាការកំណត់ ឬកាត់បន្ថយការបំភាយឧស្ម័នដែលជាប់កំដៅដែលនឹងត្រូវកំណត់នៅដើមឆ្នាំក្រោយ។ 

វាគឺជាផ្នែកមួយនៃផែនការ ដើម្បីបន្តកាត់បន្ថយការបំពុលជាមួយនឹងគោលដៅថ្មីរៀងរាល់ប្រាំឆ្នាំម្ដង ដែលពិភពលោកបានយល់ព្រមក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានកំណត់ប្រព័ន្ធនៃការកំណត់ជាប្រចាំនូវមហិច្ឆតាដែលប្រយុទ្ធទៅនឹងអាកាសធាតុដើម្បីរក្សាកំដៅនៅក្រោម ១.៥ អង្សាសេ ដែលលើសពីកម្រិតមុននៃឧស្សាហកម្ម។ 

ដោយជាធម្មតា ពិភពលោកគឺមានសីតុណ្ហភាព ១.៣ អង្សាសេ ហើយការបញ្ចេញកាបូននៅតែបន្តកើនឡើង។

តើលុយដែលបានមកនឹងត្រូវចំណាយទៅលើអ្វីខ្លះ?

កិច្ចព្រមព្រៀងបានធ្វើការសម្រេចនៅឯទីក្រុងបាគូ ជំនួសកិច្ចព្រមព្រៀងពីមុនកាលពី ១៥ ឆ្នាំមុន ដែលបានគិតប្រាក់ពីប្រទេសអ្នកមានចំនួន ១០០ ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ដើម្បីជាការជួយទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងហិរញ្ញវត្ថុអាកាសធាតុ។

ដែលទាំងនេះ វារាប់បញ្ចូលទាំងការចំណាយការបង់ប្រាក់សម្រាប់ ការផ្លាស់ប្ដូរទៅជាថាមពលស្អាត និងការរក្សាគម្លាតពីប្រេងឥន្ធនៈផូស៊ីល។ 

ដោយប្រទេសនានាត្រូវការថវិការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការដើម្បីដាក់ពង្រាយបច្ចេកវិទ្យាដូចជា ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យក្នុងទ្រង់ទ្រាយធំ។

ព្រោះថាសហគមន៍ដែលរងគ្រោះដោយសារអាកាសធាតុខ្លាំង ក៏ចង់បានប្រាក់ដើម្បីសម្របខ្លួន និងរៀបចំសម្រាប់ព្រឹត្តិការណ៍នានាដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងអគ្គិភ័យជាដើម។ 

មូលនិធិអាចឆ្ពោះទៅរកការកែលម្អការអនុវត្តកសិកម្ម ដើម្បីធ្វើឲ្យពួកគេកាន់តែធន់ទៅនឹងអាកាសធាតុខ្លាំង។

ការបញ្ចប់នៃ COP29 គឺ “ឆ្លុះបញ្ចាំងពីស្ថានភាពភូមិសាស្រ្តនយោបាយ កាន់តែពិបាកដែលពិភពលោកបានរកឃើញ” ។ 

រីឯជ័យជម្នះនាពេលថ្មីៗនេះរបស់លោក ដូណាល់ ត្រាំ នៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងការសន្យារបស់លោកនៅក្នុងការដកប្រទេសអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុង ដែលជាហេតុផលមួយដែលធ្វើឲ្យទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបនឹងកាន់តែមានផលវិបាកសម្រាប់ នយោបាយអាកាសធាតុពិភពលោកឆ្ពោះទៅមុខ។